កីឡាករ​៤​​រូប​នេះ​​ ​នឹង​អាច​ក្លាយ​ជា​​តួ​សំខាន់ក្នុង​លីគ​កំពូល​កម្ពុជា​រដូវ​កាល​ ២០១៩

  • 2019-01-17 02:54:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​លីគ​កំពូល​កម្ពុជា​រដូវ​កាល​ថ្មី​ នឹង​ចាប់​ផ្ដើម​ដំណើរ​ការ​​​ចាប់​ពី​ថ្ងៃ​ទី​៩ ខែ​មីនា ឆ្នាំ​២០១៩ ស្រប​ពេល​ទីផ្សារ​ដោះដូរ​កីឡាករ​កម្ពុជា នឹង​បិទ​នៅ​ថ្ងៃ​ទី​២ ខែ​មីនា ឆ្នាំ​២០១៩។ ដោយ​ឡែក​គិត​ត្រឹម​ពេល​នេះ​មាន​ក្លឹប​ធំ​​ៗ​ ភ្នំពេញក្រោន ណាហ្គាវើល អង្គរ Tiger និង​ព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​បង្ហាញ​កីឡាករ​បរទេស​របស់​ខ្លួន​ ដែល​កំពុង​មាន​ការ​ចាប់​អារម្មណ៍។

១-ព្រះ​ខ័ន​រាជ​ស្វាយរៀង​៖​ ក្លឹប​នេះ​បាន​បង្ហាញ​កីឡាករ​បរទេស​​ទី​៥​របស់​ខ្លួន​ឈ្មោះ Charlie Machell ​ ធ្លាប់​ជា​យុវជន​របស់ ១៨ ឆ្នាំ​របស់ Newcastle United ហើយ​​គេ​មាន​សញ្ជាតិ​អង់គ្លេស​ ។

២-ណាហ្គាវើល ៖ ម្ចាស់​ជើង​ឯក​លីគ​កំពូល​កម្ពុជា​ឆ្នាំ​២០១៨ រូប​នេះ​បាន​បង្ហាញ​កីឡាករ​បរទេស​ទី​៤ របស់​ខ្លួន​ម្សិល​មិញ​នេះ​​ឈ្មោះ Amir Gurbani ដែល​ជា​កីឡាករ​ជម្រើស​ជាតិ​ទួរមេនីស្ថាន​​ ហើយ​ថែម​ទាំង​​ធ្លាប់​ជួយ​ក្រុម Balkan ​ឈ្នះ​ពាន ​AFC President Cup នៅ​ឆ្នាំ​២០១៣​ទៀត​ផង។

Amir Gurbani (ទី២​រាប់​ពី​ឆ្វេង)

៣-អង្គរ Tiger ៖ ជើង​ខ្លាំង​មួយ​​នេះ​ក៏​បាន​បង្ហាញ​កីឡាករ​បរទេស​របស់​ខ្លួន​ម្នាក់ឈ្មោះ Ramos Alexis Damian ​ដែល​​ជា​ជន​ជាតិ​អាហ្សង់ទីន​ ហើយ​ធ្លាប់​លេង​នៅ​លីគ​ទី​២ នៃ​ប្រទេស​អាហ្សង់ទីន​​នៅ​ក្លឹប Club Atlético Aldosivi។

Ramos Alexis Damian

៤-​ភ្នំពេញ​ក្រោន៖ ក្លឹប​ដែល​មាន​ម្ចាស់​ឈ្មោះ​លោក រិទ្ធី សំណាង មួយ​នេះ​បាន​ប្រមូល​យក​សុទ្ធ​តែ​កីឡាករ​​ប្រេស៊ីល​រហូត​ចំនួន ៤ នាក់។ ក្នុង​នោះ​ត្រូវ​បាន​គេ​ដឹង​ថា​ ខ្សែ​ប្រយុទ្ធ ​ខ្សែ​ប្រយុទ្ធ Darlan Martins ​ជា​កីឡាករ​ម្នាក់​ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ជាង​គេ ពី​ព្រោះ​កីឡាករ​រូប​នេះ​មាន​បទ​ពិសោធ​ធ្លាប់​លេង​នៅ​ក្លឹប Arendal Fotball នៃ​លីគ​ទី​៣​របស់​ប្រទេស​ន័រវែស​៕ ​​​​​​​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​