ចាន់​ វឌ្ឍនាកា និយាយ​លា​អ្នក​គាំទ្រ​កម្ពុជា ទៅ​ប្រទេស​ម៉ាឡេស៊ី​ព្រឹកមិញ​

  • 2019-01-17 04:17:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​ប្រយុទ្ធ​ឆ្នើម​របស់​កម្ពុជា ចាន់ វឌ្ឍនាកា ​បាន​ចេញ​ដំណើរ​ទៅ​កាន់​ប្រទេស​ម៉ាឡេស៊ី​កាល​ពី​ព្រឹក​មិញ​នេះ​ហើយ ដើម្បី​ទៅ​ចូល​រួម​ជាមួយ​ក្លឹប​ PKNS FC ដែល​កំពុង​លេង​នៅ​លីគ​កំពូល​ម៉ាឡេស៊ី។

​​នេះ​ជា​ការ​ចេញ​ទៅ​​លេង​លីគ​ក្រៅ​ស្រុក​លើក​ទី​៣​របស់​​ ចាន់​ វឌ្ឍនាកា បន្ទាប់​ពី​រូប​គេ​បាន​ចេញ​ទៅ​នៅ​ក្លឹប Fujieda MYFC ​កាល​លើក​ទី​១​​និង​លើក​ទី​២​ផ្លាស់​ទៅ​លេង​នៅ​លីគកំពូល​ម៉ាឡេស៊ី​​​ក្លឹប Pahang FA ។ ​ទាក់​ទង​ការ​ចេញ​ទៅ​លេង​នៅ​ក្លឹប PKNS FC នេះ​ដែរ មិន​ត្រូវ​បាន​គេ​ទម្លាយ​ឲ្យ​ដឹង​ពី​ចំនួន​ប្រាក់​ខែ​ឡើយ៕ ​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​