ឆ្នាំទាំង៣ ឆុងខ្លាំងជាមួយឆ្នាំកុរ ទេវតាឆ្នាំថ្មី កុំធ្វើរឿង៣យ៉ាងនេះឲ្យសោះ ទើបផុតគ្រោះ

  • 2019-01-17 05:29:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោកតា កុក ឡុង ឬ​ហោរា ចិនសែន ចាំង ហាំង ឡុង ជា​គ្រូ​ចិន​សែបក ប្រែ​​ឯកសារ​ខ្មែរ​ចិន-ចិន​ខ្មែរ  ​ដ៏​ល្បី​ល្បាញ​នៅ​រាជធានី​ភ្នំពេញ បាន​ប្រាប់​​ថា ចូល​ឆ្នាំ​ថ្មី​ឆ្នាំ​កុរ តាម​ប្រពៃណី​ចិន​ដែល​ចូល​មក​ដល់​ថ្ងៃ​ទី២ ខែ​មីនា ឆ្នាំ​២០១៩​ខាង​មុខ​នេះ ឆ្នាំ​៣ ដែល​ឆុង​ខ្លាំង គឺ​​ឆ្នាំម្សាញ់​ខ្លាំង​ជាង​គេ បន្ទាប់​មក​គឺ​ ឆ្នាំ​វក និង​ឆ្នាំ​កុរ​ដែល​ជា​ឆ្នាំ​ឆុងជាន់​ខែ​។ គ្រូ​ចិន​សែ​រូប​នេះ​ប្រាប់​ថា ឆ្នាំ​ម្សាញ់​ឆុង​ខ្លាំង​ ចំណែក​ឆ្នាំ​វក​ឆុង​៥០% រី​ឯ​ឆ្នាំ​កុរ​គឺ​ជាន់​ខែ ហើយ​តាម​ក្បួន​តម្រា​ចិន​ដាច់​ខាត​ហាម​ធ្វើ​រឿង​បី​យ៉ាង​ដូច​ខាង​ក្រោម​នេះ​៖

១. ដាច់​ខាត​កុំ​សង់​ផ្ទះ​

អ្នក​ដែល​កើត​ឆ្នាំ​ម្សាញ់ ​ឆ្នាំ​វក និង​ឆ្នាំ​កុរ ក្នុង​ឆ្នាំ​នេះ​គឺ​ឆុង​ជាមួយ​ឆ្នាំ​កុរ ដូចនេះ​ប្ដី​ប្រពន្ធ ឬ​អ្នក​​ដែល​កើត​ក្នុង​ឆ្នាំ​ទាំង​នេះ​ ដាច់​ខាត​កុំ​សង់​ផ្ទះ​ក្នុង​ឆ្នាំ​នេះ​ប្រយ័ត្ន​មាន​រឿង​មិន​ល្អ​។ ប៉ុន្តែ​ប្រសិន​បើ​ ដាច់​ខាត​ត្រូវ​តែ​សង់​ក្នុង​ឆ្នាំ​នេះ អ្នក​ដែល​ឆ្នាំទាំង​៣​គួរ​ម៉ៅ​ជាង​ឱ្យ​ធ្វើ​កុំ​ចាត់​ចែង​ខ្លួន​ឯង​ឱ្យ​សោះ​។ លោកតា កុក ឡុង ប្រាប់​ទៀត​ថា​ឆ្នាំ​ឆុង​ទាំង​៣ ត្រូវ​ប្រយ័ត្ន​បំផុត​ពេល​ជិះ​កាត់​ការដ្ឋាន​សាងសង់​នានា ព្រោះ​អាច​ជួប​គ្រោះ​ថ្នាក់​ជា​យថាហេតុ។

២. ហាម​ទៅ​ចូលរួម​បុណ្យ​សម

ឆ្នាំ​ឆុង​ទាំង​៣ ហាម​ទៅ​បុណ្យ​សព ឃើញ​ខ្មោច ឃើញ​មឈូស​ឲ្យ​សោះ។ ប្រសិន​បើ​ចង់​ទៅ​ចាំ​ដល់​បុណ្យ​៧​ថ្ងៃ ឬ​១០០​ថ្ងៃ ប្រសិន​បើ​អាច​គួរ​ផ្ញើ​ស្រោម​សំបុត្រទៅ​ចូលបុណ្យ ឬ​ឲ្យ​អ្នក​ផ្សេង​ទៅ​ជំនួស។

៣. ត្រណម​ទី៣ គឺ​កុំ​ទៅ​មើល​គេ​សែន​ការ​ចិន កុំ​ដឹកដៃ​គេ កុំ​ឆាឆៅ​គេ​ថើប​គ្នា កុំ​ចូល​បន្ទប់​ផ្សំ​ដំណេក កុំ​ទៅ​រៀប​គ្រែ ឬ​ទៅ​ពួន​នៅ​ក្រោម​គ្រែ មើល​គេ​ផ្សំ​ដំណេក​ឲ្យ​សោះ។

លោក​តា ចិនសែ ដែល​ល្បី​ពូកែ​មើល​ក្បួន​ហុង ស៊ុយ និង​រាសី ល្បី​ផ្អើល​អ្នក​ធំ អ្នក​តូច​ទៅ​រក​មិន​ដែល​ដាច់​នេះ ប្រាប់​ទៀត​ថា ឆ្នាំ​ឆុង​ទាំង​៣ ត្រូវ​តប​ដាច់​ខាត​ត្រណម​ទាំង​៣​នេះ ទើប​អាច​រំដោះ​គ្រោះ​បាន៕

សូម​មក​ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ៖

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទពេញនិយម
អត្ថបទថ្មី