អាណិតខ្លោចចិត្ត! អ្នកភូមិឥណ្ឌានាំគ្នាយកភ្លើងដុតមេ និងកូនដំរីទាំងរស់ ព្រោះបំផ្លាញដំណាំ

  • 2019-01-17 07:04:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូប​ភាព​ដ៏​គួរ​ឲ្យ​អាណិត​ខ្លោច​ចិត្ត​ជា​ច្រើន​សន្លឹក បាន​បង្ហាញ​ពី​សកម្ម​ភាព​អ្នក​ភូមិ​នៅ​ឥណ្ឌា​នាំ​គ្នា​យក​ភ្លើង​ដុត​មេ​ដំរី និង​ដំរី​ដោយ​សារ​ពួកវា​បំផ្លាញ​ដំណាំ​របស់​ពួកគេ។

យោង​តាម Humanityworld ឲ្យ​ដឹង​ថា​ហេតុការណ៍​នេះ​កើត​ឡើង​នៅ​ទីក្រុង Bishnupur ប្រទេស​ឥណ្ឌា​ដែល​អ្នក​ភូមិ​នាំ​គ្នា​ដេញ​ហ្វូង​ដំរី​ចេញ​ពី​ចម្ការ​របស់​ខ្លួន។ ចំណែក​ឯ​លោក Biplab ដែល​បាន​ថត​រូប​នៃ​សកម្មភាព​ទាំង​នេះ​ឲ្យ​ដឹង​ថា លោក​មាន​គោល​បំណង​បង្កើន​ការ​យល់​ដល់​ដល់​ប្រជាជន​អំពី​បញ្ហា​ផ្សេង​ៗ​ដែល​ហ្វូង​ដំរី​កំពុង​ជួប​ប្រទះ ក៏​ដូច​ជា​ការ​គំរាម​កំហែង​ដែល​កំពុង​កើត​ឡើង​ទៅ​លើ​ជម្រក​របស់​ពួកវា។

គួរ​ឲ្យ​ដឹង​ថា រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ សត្វ​ដំរី​ជា​ច្រើន​បាន​បាត់​បង់​ជម្រក​របស់​ខ្លួន​ដោយ​សារ​ការ​បាត់​បង់​ព្រៃ​ឈើ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ពួកវា​ចូល​មក​ក្នុង​ភូមិ​ជា​ញឹកញាប់​ទូទាំង​ប្រទេស​ឥណ្ឌា៕

ចុចអាន ៖

ប្រភព៖ theSundaily   ប្រែសម្រួល ៖ រ័ត្ន