អស់ពេល ១០ឆ្នាំ ទីបំផុតរឿង "Avater 2 និង Avatar 3” បញ្ចប់ការថតរួចរាល់

  • 2019-01-17 07:18:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

“Avatar” ជា​ខ្សែ​ភាពយន្ត​ប្រឌិត​បែប​វិទ្យាសាស្ត្រ ដែល​បាន​បំបែក​កំណត់ត្រា​ជា​ច្រើន​លើ Box Office កាល​ពី​ឆ្នាំ ២០០៩​នោះ បាន​ប្រកាស​ថា​នឹង​ចេញ​ស្រឡាយ​រឿង​ចំនួន ៤​ទៀត តាំងពី​ឆ្នាំ ២០១៧ មកម្ល៉េះ។

នៅ​ពេល​នេះ អ្វី​ដែល​ប្រិយមិត្ត​ទន្ទឹង​រង់ចាំ​នោះ​បាន​មក​ដល់​ហើយ បើ​តាម​ខាង​ផលិតកម្ម​បាន​និយាយ​ថា ភាគ​ទី ២ និង​ទី​៣​នៃ​ភាពយន្ត​រឿង "Avatar” ត្រូវ​បាន​បញ្ចប់​ការ​ថត​រួច​រាល់។ "Avatar 2” គ្រោង​នឹង​ចាក់​បញ្ចាំង​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី ១៨ ខែ​ធ្នូ ឆ្នាំ​២០២០ និង "Avatar 3” ត្រៀម​ចាក់​បញ្ចាំង​នៅ​ថ្ងៃ​ទី ១៧ ខែ​ធ្នូ ឆ្នាំ ២០២១។

គួរ​រម្លឹក​ថា ខ្សែ​ភាពយន្ត​រឿង "Avatar” បាន​បំបាក់​រាល់​កំណត់​ត្រា​ចាស់​ៗ​របស់ Box Office ក្នុង​ឆ្នាំ​ ២០០៩ ជាមួយ​នឹង​ចំណូល​សរុប ២ ៧៨៧ ៩៦៥ ០៨៧ ដុល្លារ។ ខ្សែ​ភាពយន្ត​នេះ​ដែរ បាន​ទម្លាក់​ខ្សែ​ភាពយន្ត​ដ៏​ល្បី​ជំនាន់​ឆ្នាំ ១៩៩៦ "Titanic” ដែល​ក្លាយ​ជា​ភាពយន្ត​រក​ចំណូល​បាន​ច្រើន​ជាង​គេ​បំផុត៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ អន សុភក្ត្រា

អត្ថបទពេញនិយម