មិន​ចង់​អាយុ​ខ្លី រៀន​កាត់​បន្ថយ​ការ​ញ៉ាំ​ជាតិ​ស្ករ​ឲ្យ​ហើយ កុំ​ឲ្យ​ពិបាក​ខ្លួន

  • 2019-01-17 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 475

ចន្លោះមិនឃើញ

ញ៉ាំ​អាហារ ឬ​ភេសជ្ជៈ​មាន​ជាតិ​ស្ករ​​ច្រើន​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​អ្នក​ឡើង​ទម្ងន់​ទេ តែ​វា​ថែម​ទាំង​បង្ក​ជា​ហានិភ័យ​នៃ​ជំងឺ​កាច​នានា​​ដូចជា ជំងឺ​បេះដូង ទឹក​នោម​ផ្អែម មហារីក ថ្លើម ធ្វើ​ឲ្យ​ឆាប់​ចាស់ ខ្សោយ​កម្លាំង និង​ប៉ះពាល់​ទៅ​ដល់​ការ​គិត ដែល​នាំ​ឲ្យ​អ្នក​មាន​ជំងឺ​ផ្លូវ​អារម្មណ៍​ជាដើម។

អ្នក​​មាន​ទម្លាប់​ញ៉ាំ​ផ្អែម​ច្បាស់​ជា​និយាយ​ថា ការ​​កាត់​បន្ថយ​ជាតិ​ស្ករ​ពី​អាហារ​ ជា​រឿង​ដែល​ពិបាក​បំផុត ត្បិត​វា​ចំណូល​ចិត្ត​ដែល​ខ្លួន​តែង​តែង​ទទួល​ទាន​ជា​ប្រចាំ មិន​អាច​ខ្វះ​បាន។ យ៉ាង​ណា ក៏​នៅ​មាន​ក្បួន​កាត់​បន្ថយ​ជាតិ​ស្ករ តាម​លំដាប់លំដោយ​ដែល​អ្នក​គួរ​ត្រងត្រាប់​តាម បើ​មិន​ចង់​ខក​ខ្លួន​នៅ​ពេល​ក្រោយ។

១. បញ្ឈប់​ទម្លាប់ថែម​ស្ករ​លើ​អាហារ ឬ​ភេសជ្ជៈ

អាហារ​ និង​ភេសជ្ជៈ​​នានា​សុទ្ធ​​​តែ​ត្រូវ​បាន​ផលិត និង​ធ្វើ​មក​ដោយ​មាន​បន្ថែម​ជាតិ​ស្ករ​រួច​ទៅ​ហើយ ដូច្នេះ​បើ​មិន​ចាំបាច់ អ្នក​គួរ​ចោល​ទម្លាប់​ថែម​ស្ករ​ទៅ​លើ​អាហារ​ទាំង​នោះ​ទៀត​ទៅ ព្រោះ​វា​នឹង​ធ្វើ​ឲ្យ​ជាតិ​ស្ករ​ក្នុង​ខ្លួន​អ្នក​កើន​ឡើង​ជា​លំដាប់។ ជាមួយ​គ្នា​អ្នក​ត្រូវ​ដឹង​ថា មនុស្ស​គ្រប់​គ្នា​​ត្រូវ​ចេះ​គ្រប់គ្រង​ជាតិ​ប្រចាំ​ថ្ងៃ​របស់​ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ។ ក្នុង​នោះ ស្រ្តី​​គួរ​ទទួល​យក​​​របប​អាហារ ក្នុង​កម្រិត​តិច​ជាង ១០០ កាល់ឡូរី ឬ​ស្មើ​នឹង​ស្ករ​ប្រមាណ ៦ ស្លាប​ព្រា​កាហ្វេ​ក្នុង​មួយ​ថ្ងៃ ខណៈ​បរិមាណ​របស់​បុរស​គឺ តិច​ជាង ១៥០ កាល់ឡូរី ឬ ៩ ស្លាប​ព្រា​កាហ្វេ​ក្នុង​មួយ​ថ្ងៃ។

២. ព្យាយាម​ញ៉ាំ​ផ្លែឈើ ជំនួស​​បង្អែម

ដើម្បី​បន្ថយ​ទម្លាប់​ញ៉ាំ​ជាតិ​ស្ករ​ដែល​បន្ថែម​ទៅ​លើ​បង្អែម​ផ្សេងៗ​ដូចជា​នំ និង​ការ៉េម អ្នក​គួរ​ងាក​មក​ស្រូប​ជាតិ​ផ្អែម​ពី​ផ្លែឈើ​ក្នុង​ស្រុក​នានា ដែល​ងាយ​រក​ទិញ និង​ល្អ ហើយ​មាន​វីតាមីន​ច្រើន​ទៀត​ដើម្បី​ចិញ្ចឹម​ស្បែក រាង​កាយ​ និង​សុខភាព។ ម្យ៉ាង​ផ្លែ​ឈើ មួយ​ចំនួន​ក៏​មាន​​ផ្ទុក​ជាតិ​កាក​សរសៃ(Fiber) ដែល​ជួយ​ឲ្យ​ស្រក​ទម្ងន់ មាន​ស្បែក​ស្អាត និង​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​បេះដូង​ផង​ដែរ។

៣. ជ្រើស​រើស​ទឹក​ដែល​ត្រឹមត្រូវ

បើ​ចង់​​កាត់​បន្ថយ​ជាតិ​ផ្អែម​ពី​របប​អាហារ ចាំ​បាច់​ណាស់​អ្នក​ត្រូវ​គិត​គូរ​ពី​​ផ្នែក​ទឹក ឬ​ភេសជ្ជៈ​នេះ​មុន​គេ។ ត្រូវ​ចាំ​ថា អ្នក​គួរ​ជៀសវាង​ញ៉ាំ​ភេសជ្ជៈ​ណា ដែល​ផ្ទុក​ជាតិ​ស្ករ​ច្រើន ពិសេស​​ភេសជ្ជៈ​កំប៉ុង សូដា និង​ទឹក​ផ្លែ​ឈើ​កែច្នៃ​ជាដើម។ ជម្រើស​ល្អ អ្នក​គួរ​ញ៉ាំ​ទឹក​ផ្លែ​ដែល​គាប​ចេញ​ពី​ធម្មជាតិ ឬ​ញ៉ាំ​សុទ្ធ​ ឬ​ទឹក​រ៉ែ​វិញ ព្រោះ​វា​​មាន​វីតាមីន​ល្អ​ច្រើន និង​ផ្ទុក​ជាតិ​កាល់ឡូរី​ទាប។

៤. ញ៉ាំ​យ៉ាអ៊ួរ​ដែល​ធ្វើ​ដោយ​ខ្លួន​ឯង

យ៉ាអ៊ួរ​ ឬ​ទឹក​ដោះ​គោ​ជូរ​គឺ​ជា​ប្រភេទ​បង្អែម​ជំនួយ​សម្រស់ និង​​សុខភាព​ ដែល​ទទួល​បាន​ការ​ពេញ​និយម​យ៉ាង​ខ្លាំង​ពី​មនុស្ស​ស្រី។ ត្បិត​វា​មាន​ប្រយោជន៍​មែន តែ​ក៏​មាន​យ៉ាអ៊ួរ​​ខ្លះ​ផ្ទុក​នូវ​កម្រិត​ជាតិ​ស្ករ​ខ្ពស់ ដែល​​អាច​ប៉ះ​ពាល់​ដល់​សុខភាព​ផង​ដែរ។ ដូច្នេះ ​អ្នក​ក៏​គួរ​វៃ​ឆ្លាត​ក្នុង​ការ​ជ្រើស​រើស​ប្រភេទ​យ៉ាអួរ​​ដែល​មាន​ជាតិ​ស្ករ​ទាប​យក​មក​ទទួល​ទាន ឬ​ធ្វើ​ញ៉ាំ​ខ្លួន​ឯង ដោយ​លាយ​ជា​មួយ​ផ្លែ​ឈើ​ធម្មជាតិ​ផង គឺ​រឹត​​តែ​ប្រសើរ៕

អត្ថបទ៖ សុខណា