បង្ហាញ​ទំហំ​ចំណាយ​លើ​ថ្លៃ​ការពារ​សុវត្ថិភាព​នៃ​មេ​ដឹកនាំ​បច្ចេកវិទ្យា​កំពូល ៥ រូប​ក្នុង​ឆ្នាំ ២០១៨

  • 2019-01-17 12:49:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​យក្ស​កំពូល​ជា​ច្រើន​នៅ​សហរដ្ឋអាមេរិក​រមែង​ចំណាយ​ថ្លៃ​ការពារ​ខ្ទង់​សែន​ដុល្លារ​ជា​រៀងរាល់​ឆ្នាំ​សម្រាប់​ថ្នាក់ដឹកនាំ​កំពូល​របស់​ខ្លួន។ យោង​តាម​សារព័ត៌មាន Wired បាន​បង្ហាញ​ការ​ប្រៀបធៀប​នូវ​ទំហំ​ចំណាយ​រវាង​ក្រុមហ៊ុន​នីមួយៗ​នៅ​តំបន់ Silicon Valley នា​ឆ្នាំ ២០១៨៖

១.Facebook ចំណាយ ១០ លាន​ដុល្លារ​សម្រាប់ Mark Zuckerberg

២.Amazon ចំណាយ ១,៦ លាន​ដុល្លារ​សម្រាប់ Jeff Bezos

៣.Oracle ចំណាយ ១,៦ លាន​ដុល្លារ​សម្រាប់ Larry Ellison

៤.Alphabet ចំណាយ ៦០០ ០០០ ដុល្លារ​សម្រាប់ Sundar Pichai

៥.Apple ចំណាយ ៣១០ ០០០ ដុល្លារ​សម្រាប់ Tim Cook

រំឭក​ដែរ​ថា​ថ្លៃ​ការពារ​សុវត្ថិភាព​បុគ្គល​របស់ Mark Zuckerberg គឺ​ឈរ​នៅ​ចំណាត់​ទី​មួយ​ ដែល​នេះ​ក៏​មាន​ការ​កើន​ឡើង​បើ​ធៀប​នឹង​ឆ្នាំ ២០១៧ ដែល​ចំណាយ​អស់​ត្រឹម ៧,៣ លាន​ដុល្លារ ខណៈ​លោក Tim Cook ហាក់​មាន​ការ​ធ្លាក់​ចុះ​ដោយ​កន្លង​ទៅ​នា​ឆ្នាំ ២០១៥ ក្រុមហ៊ុន​យក្ស​អាមេរិក​ធ្លាប់​ចាយ​ដល់ ៧០០ ០០០ ដុល្លារ ប៉ុន្តែ​ចូល​ដល់​ឆ្នាំ ២០១៦/១៧/១៨ ក៏​មាន​ការ​ថមថយ​ម្តង​បន្តិចៗ៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ 9to5Mac   ប្រែ​សម្រួល៖ កៅ រក្សា