សិស្សប្អូនម្នាក់ទៀត​របស់ BTS ក្លាយជាតារាតាំងពីតូច ហើយ​មកពីគ្រួសារ​អ្នកមានទៀត

  • 2019-01-18 01:03:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សមាជិក​ទី ៤​របស់​ក្រុម​ថ្មី​របស់​ផលិតកម្ម Big Hit បាន​បង្ហាញ​ខ្លួន​ជា​ផ្លូវការ​ហើយ​នៅ​ម៉ោង​១២យប់ ឈាន​ចូល​ថ្ងៃទី​ ១៨ ខែមករា (ម៉ោង​នៅ​ប្រទេស​កូរ៉េ)។

យុវតារា​ថ្មី​រូប​នេះមាន​ឈ្មោះ​ Kang Taehyun ជា​សមាជិក​ទី ៤​របស់​ក្រុម​ TXT ដែល​កើត​ឆ្នាំ ២០០២ អាយុ​ស្របាល​គ្នា​នឹង​ Huening Kai ដែរ។ បើ​តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹង​ថា​ Taehyun ជា​ក្មេង​ម្នាក់​រៀន​ពូកែណាស់ និង​មកពី​គ្រួសារ​អ្នកមាន​ធូរធារ​ក្នុង​តំបន់​ Gangnam ទីក្រុង​សេអ៊ូល។ កាល​ពី​នៅ​តូច​ តារា​ប្រុស​រូបនេះ​ ក៏​ធ្លាប់​បង្ហាញ​មុខ​តាម​រយៈ​កម្មវិធី​ទូរទស្សន៍​ច្រើន​ដង​ដែរ។

រូបរាង​ពេល​ពេញ​កំលោះ​ស្រស់​សង្ហា​ប៉ុណ្ណឹង​ ចុះកាល​ពី​តូច​ Taehyun មាន​មុខមាត់​គួរស្រឡាញ់​ប្លែក​ពី​ឥឡូវ​បែប​ណា? ទស្សនា​ដូច​តទៅ៖

ប្រភព៖ kstarlive   ប្រែ​សម្រួល៖ យី សុធារី