Robertson ត​កុងត្រា​ភ្លាម​ប្ដេជ្ញា​ឈ្នះ​ពាន​ទី​១ជាមួយ​ Liverpool

  • 2019-01-18 01:24:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Andy Robertson បាន​ត​កុងត្រា​ថ្មី​ជាមួយ​ហង្ស​ក្រហម​ Liverpool ដែល​ធ្វើ​ឲ្យ​រូប​គេ​បន្ត​ស្នាក់​នៅ​ទឹកដី​ Anfield រហូត​ដល់​​ឆ្នាំ​២០២៤។​

ខ្សែ​ការពារ​ស្លាប​វ័យ​២៤​ឆ្នាំ​បាន​ចូល​រួម​ជាមួយ​ក្លឹប​រហស្សនាម​ថា​ The Reds កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៧​ ដោយ​មាន​ថ្លៃ​ខ្លួន​ផ្សេង​តម្លៃ​៨​លាន​ផោន។​ ដោយ​ត​កុងត្រា​ថ្មី​ភ្លាម​ Robertson ប្ដេជ្ញា​ថា​នឹង​ជួយ​ក្លឹប​ឈ្នះ​ពាន​លើក​ដំបូង​បន្ទាប់​ពី​ខកខាន​តាំង​ពី​ឆ្នាំ​២០១២​មក​។

កីឡាករ​ប្រធាន​ក្រុម​ជម្រើស​ជាតិ​ស្កុតឡែន​បាន​សម្ដែង​ការ​សោកស្ដាយ​ដែល​មិន​អាច​យក​ពាន Champions League ឲ្យ​អ្នក​គាំទ្រ​កាល​ពី​រដូវ​កាល​មុន​បន្ទាប់​ពី​ចាញ់​ Real Madrid នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​។ ទោះ​មិន​បាន​និយាយ​ថា​ជា​ពាន​អ្វី​ តែ​គេ​អាច​ទាយ​បាន​ថា​ Robertson ប៉ង​ឈ្នះ​ពាន​លីគ​ជាមួយ​ Liverpool ដែល​ជា​ពាន​អ្នក​គាំទ្រ​ប្រាថ្នា​ជិត​៣០​ឆ្នាំ​មក​ហើយ៕ ​

ប្រភព៖ Liverpool FC   ប្រែ​សម្រួល៖ វីរ័ត្ន