ជប៉ុន​ និង​កាតា​ប្រកួត​បិទ​ពូល​ជាមួយ​នឹង​លទ្ធផល​ល្អ​ឥត​ខ្ចោះ​

  • 2019-01-18 01:57:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ជប៉ុន​បាន​រក​ឃើញ​ជ័យ​ជម្នះ​ទី​៣​ប្រកួត​ជាប់​គ្នា​នៅ Asian Cup ក្រោយ​យក​ឈ្នះ​អ៊ូសបេគីស្ថាន​ ដោយ​លទ្ធផល​២​ទល់​នឹង​១​នៅ​ប្រកួត​ចុង​ក្រោយ​ពូល​ F។

ខ្សែ​ប្រយុទ្ធ​ Shomurodov របស់​ក្លឹប​រុស្ស៊ី​ FC Rostov ​ជា​អ្នក​ស៊ុត​ឲ្យ​ អ៊ូសបេគីស្ថាន​ នាំ​មុខ​១​គ្រាប់​មុន​នៅ​នាទី​៤០​ប៉ុន្តែ​ Yoshinori Muto របស់​ Newcastle បាន​តាម​ស្មើ​ឲ្យ​ជប៉ុន​បាន​វិញ​​នៅ​៣​នាទី​បន្ទាប់។​​ លុះ​​វគ្គ​ទី​ពីរ​ខ្សែ​ការពារ​ជើង​ចាស់​​ Shiotani​ របស់​ក្លឹប​អារ៉ាប់រួម​ ​Al Ain FC ជា​អ្នក​បន្ថែម​គ្រាប់​ទី​២​ឲ្យ​ជប៉ុន​ធ្វើ​បាន​កំណត់ត្រា​ឈ្នះ​១០០%​នៅ​ Asian Cup។

កាតា​ឯណោះ​វិញ​ក៏​ស្គាល់​ជាតិ​ឈ្នះ​៣​ប្រកួត​ជាប់​គ្នា​ដូច​មហា​អំណាច​បាល់ទាត់​ជប៉ុន​ដែរ​ ក្រោយ​យក​ឈ្នះ​ អារ៉ាប៊ីសាអូឌីត​ដោយ​លទ្ធផល​ ២​ទល់​នឹង​០។​ ក្រុម​ទាំង​ពីរ​​នេះ​ទោះ​មាន​ឈ្នះ​មាន​ចាញ់​សុទ្ធ​តែ​បាន​កក់​កៅអី​រួច​ជា​ស្រេច​នៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ៕

ប្រភព៖ AFC   ប្រែ​សម្រួល៖ វីរ័ត្ន