ក្រ​សួង​ពាណិជ្ជកម្ម ហៅ​ការ​សម្រេច​យកពន្ធ​អង្ករ​​កម្ពុជា​របស់EU ថាជា​អាវុធ​ធ្វើឃាត​កសិករក្រីក្រខ្មែរ និងក្រុម​គ្រួសារ​

  • 2019-01-18 02:12:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 14

ចន្លោះមិនឃើញ

ក្រ​សួង​ពាណិជ្ជកម្មកម្ពុជា​បាន​ហៅការ​ដាក់​វិធាន​ការ​ទី​ផ្សារ​របស់​អឺរ៉ុប​មក​លើ​អង្ករ​កម្ពុជា​ថា​ជា​ការ​ដក​ហូត​ចំណូល​ពី​កសិករ​ក្រី​ក្រ​កម្ពុជា និង​ជា​អាវុធធ្វើ​ឃាត​កសិករ​ទាំងនោះ។​​

នៅ​ទីក្រុង​ព្រុច​ស៊ែល ប្រ​ទេស​ប៊ែល​ហ្សិក កាលពី​ថ្ងៃទី​១៧ ខែ​មករា ឆ្នាំ​២០១៩ អឺរ៉ុប​សបាន​ចេញ​ផ្សាយ​សេចក្តី​ស​ម្រេច​ជាផ្លូវ​ការ​យកពន្ធ​លើ​អង្ករ​នាំចូលពី​កម្ពុជា​និង​ម៉ីយ៉ាន់ម៉ា​ហើយ​ និង​ចូល​ជា​ធរមាន​ចាំពី​ថ្ងៃទី​១៨ ខែ​មករា ឆ្នាំ២០១៩​ ​ថ្ងៃនេះ​តទៅ។

ឆ្លើយ​តប​នឹង​សេចក្តី​សម្រេច​នេះ​ ក្រ​សួង​ពាណិជ្ជកម្មកម្ពុជា​នៅ​យប់​ថ្ងៃទី​១៧ ខែ​មករា ឆ្នាំ​២០១៩ បាន​ចេញ​សេចក្តី​ថ្លែង​ការ​ណ៍​មួយ​ឆ្លយ​តប​នឹង​សេចក្តី​សម្រេច​នេះ ដោយ​បាន​លើក​ឡើង​ថា​តាម​រយៈ​សេចក្តី​សម្រេច​នេះ «មាន​ឥទ្ធិពល​គ្រប់​គ្រាន់​ក្នុងការ​ដក​ហូត​ចំណូល​របស់​ប្រ​ជា​កសិករ​ក្រី​ក្រ​​កម្ពុជា​ និង​ជា​អាវុធ​ធ្វើឃាត​ពួកគាត់ និងក្រុម​គ្រួសារ​ ដែល​កំពុង​ជាប់​បំណុល ជាមួយ​ស្ថាប័ន​ឥណទាន»។

​បើ​តាម​សេចក្តី​ប្រ​កាស​របស់គណកម្មការអឺរ៉ុប​កាយ​កពន្ធ​នេះ​នឹងអនុវត្ត​ក្នុង​រយៈពេល​បី​ឆ្នាំ ដោយ​ឆ្នាំ​ដំបូង​យក​ពន្ធ​១៧៥អឺរ៉ូ ឬប្រហែល​២០០​ដុល្លារ​ ក្នុង​មួយ​តោន​ រួច​បន្ថយ​មក​១៥០ ប្រ​ហែល​១៧០​ដុល្លារ​និង​១២៥​អឺ​រ៉ូ​​ ប្រហែល​១៤២​ដុល្លារនៅ​ឆ្នាំ​បន្តបន្ទាប់។

​អឺរ៉ុប​បញ្ជាក់​ក្នុង​សេចក្តី​ប្រ​កាស​ព័ត៌មាន​ថា​ការ​សម្រេច​នេះ​ធ្វើ​ឡើង​តាម​សំណើរបស់​ប្រ​ទេសអ៊ីតាលី និងបាន​គាំទ្រ​ដោយ​​​សមាជិក​អឺរ៉ុបអ្នក​ផលិត​ស្រូវ-អង្ករ ដូច​ជា​អេស្ប៉ាញ ព័រទុយកាល់ បារាំង ក្រិច ហុងគ្រី ប៊ុលហ្គារី និង​រូម៉ានី។​​

អឺរ៉ុប​បញ្ជាក់​ថា​ការ​នាំ​ចូល​អង្ករពី​ប្រ​ទេស​កម្ពុជា និងមីយ៉ាន់ម៉ា បាន​កើន​ឡើងហើយ​តម្លៃ​ទាប់ជាង​តម្លៃ​អង្ករ​ក្នុង​ស្រុក ដែលថា​នេះ​បាន​បង្ករ​ការ​លំបាក​និង​ធ្វើ​ឲ្យ​ខូច​ខាតសេដ្ឋកិច្ច​ដល់​កសិករ​អឺរ៉ុប។

សម្រាប់​ក្រ​សួង​ពាណិ​ជ្ជកម្មវិញ​សរសេរ​ក្នុង​សេចក្តី​ថ្លែង​ការ​ណ៍​របស់​ខ្លួន​ទៀត​ថា​ប្រ​ជា​ពល​រដ្ឋ​កម្ពុជា​យល់ថា​សេចក្តី​សម្រេច​របស់អឺរ៉ុបនេះ​ «គ្មាន​សុក្រឹតភាព សច្ចភាពសង្គម​ និង​សេដ្ឋកិច្ច» ហើយថា​ខ្លួន​​កំពុង​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​សេចក្តី​សម្រេច​នេះដោយ​ផ្អែក​លើ​ទិដ្ឋភាព​ច្បាប់ និង​វិធានការ​ពាណិជ្ជកម្ម​អន្តរជាតិ​ ដើម្បី​បន្ត​ធ្វើ​ការ​តវ៉ា​ចំពោះ​សេចក្ដីសម្រេច​មួយ​នេះ។​

អ្នក​ជំនាញ​ធ្វើ​ការ​លើ​វិស័យ​កសិកម្ម លោក យ៉ង សាំង​កុមារ កាលពី​ម្សិល​មិញ​បាន​សរសេរលើ​បណ្តាញ​សង្គម​Twitter ថា​ការ​សម្រេច​​របស់​អឺរ៉ុប​នេះ​នឹង​ធញវើ​ឲ្យ​ប្រ​ជា​ពល​រដ្ឋ​ក្រីក្រ កាន់​តែ​ក្រ​ទៅ។ លោក​ក៏បាន​សរសេរ​ផង​ដែរលើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ និង​បាន​ឆ្លើយ​ឆ្លង​តាម​Comments ផ្សេឹង​ដោយ​ទំនង​ចង់​និយាយ​ថា​កសិករ​នឹង​លក់​ស្រូវ​បាន​ថោក​ជាង​មុន និង​ខាត​ថែមទៀត​ផង។​

​ដោយ​ឡែក​អ្នក​វិភាគ​សេដ្ឋកិច្ច លោក ចាន់ សុផល បាន​សរសេរលើ​បណ្តា្​សង្គម​ហ្វេស​ប៊ុក​របស់​ខ្លួន​កាលពី​ម្សិល​មិញ​ដែរ​ថា​សេចក្តី​សម្រេចនេះ​នឹងធ្វើ​ឲ្យ​តម្លៃ​អង្ក​រ​កម្ពុជា​នាំចូលទៅ​អឺរ៉ុប​មាន​តម្លៃ​ថ្លៃជាងមុន។

​បើ​តាម​របាយការណ៍​របស់​ក្រុម​ការងារ​ផ្នែក​ស្រូវ-អង្ករ​នៃវេទិកា​រាជរដ្ឋាភិបាល និង​ផ្នែកឯកជន​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី២ ខែមករា ឆ្នាំ២០១៩ កម្ពុជានាំ​អង្ករទៅ​កាន់​អឺរ៉ុប​ចំនួន​២៦៩ ១២៧ តោន​ ក្នុង​ឆ្នាំ​២០១៨។ ប្រ​ទេសដែល​ទិញ​អង្ករកម្ពុជា​ច្រើនជាងគេ​គឺ​បារាំង ហូឡង់ ប៉ូឡូញ ប៊ែលហ្សិក និង​ចក្រភព​អង់គ្លេស។​

បើ​តាម​ទិន្ន័យ​នាំ​អង្ករ​ក្នុង​ឆ្នាំ​២០១៨ ហើយ​បើ​សិនជា​នៅ​ឆ្នាំ​២០១៩ កម្ពុជា​អាច​នាំ​អង្ករ​ក្នុង​ចំណួន​ប្រ​ហាក់​ប្រហែល​គ្នានេះដែរ នោះ​កម្ពុជា​នឹង​ត្រូវ​បន្ថែមការ​ចំណាយលើ​ការ​បង់​ពន្ធ​ប្រហែល​ជា​៥៤​លាន​ដុល្លារ​។

គួរ​បញ្ជាក់ថា​ទំហំពាណិជ្ជកម្ម​រវាងកម្ពុជា-អឺរ៉ុប​បាន​កើន​ឡើង​ពី​៩៤២លាន​ដុល្លារ ដល់​៨,៤៤​ពាន់​លាន​ដុល្លារ នាពេល​បច្ចុប្បន្ន ក្នុង​កំណើន​ប្រ​ចាំឆ្នាំ​ជា​មធ្យម​៦០ភាគរយ។ នេះ​បើតាម​ទិន្ន័យ​ក្នុង​សេចក្តី​ថ្លែង​ការ​របស់​ក្រ​សួង​ណាណិជ្ជកម្ម៕

អត្ថបទ៖ ទូច សុខា