Hailey ណាត់ជួបជាមួយក្រុមហ៊ុនតុបតែងកម្មវិធី ក្រោយរៀបគម្រោងរៀបការនៅខែមីនាខាងមុខនេះ​

  • 2019-01-18 02:12:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ទី​បំផុត ប្ដីប្រពន្ធ Justin Bieber និង Hailey Bieber បាន​មាន​គម្រោង​នឹង​ធ្វើ​ពិធី​រៀប​អាពាហ៍ពិពាហ៍​របស់​ពួកគេ​នៅ​ក្នុង​ខែ​មីនា​ខាង​មុខ​នេះ ក្រោយ​ប្រកាស​ទទួល​គ្នា​ជា​ប្ដី​ប្រពន្ធ​នៅ​តុលាការ​ក្រុង Manhattan អំឡុង​ខែ​កញ្ញា​នោះ។

ខណៈ​គម្រោង​ត្រូវ​​បាន​គ្រោង​ទុក​រួច​រាល់​ហើយ​នោះ អនាគត​កូន​ក្រមុំ Hailey ត្រូវ​បាន​ប្រទះ​ឃើញ​ទៅ​ជួប​ជាមួយ​​ក្រុមហ៊ុន​តុបតែង​កម្មវិធី​ក្នុង​ទីក្រុង Los Angeles កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​មុន​នេះ ដោយ​គ្មាន​វត្តមាន​ Justin Bieber ឡើយ។ តារា​ម៉ូដែល​វ័យ ២២ ឆ្នាំ​រូប​នេះ ត្រូវ​បាន​ឃើញ​ដើរ​ចេញ​ពី​ឡាន ដោយ​ដៃ​របស់​នាង​បាន​កាន់​ឆ្កែ​សំណព្វ Oscar រួច​ដើរ​សំដៅ​ចូល​ទៅ​ក្នុង​ការិយាល័យ​របស់​ក្រុមហ៊ុន​​នោះ។

“Revelry Event Designer” ជា​ក្រុមហ៊ុន​រៀបចំ​កម្មវិធី​មួយ​ដ៏​ល្បី។ ក្រុមហ៊ុន​នេះ​ដែរ ក៏​ធ្លាប់​បាន​រៀបចំ​កម្មវិធី​ខួប​កំណើត​គម្រប់ ៤០ ឆ្នាំ​ឲ្យ​តារា​ចម្រៀង John Legend ក៏​ដូច​ជា​កម្មវិធី​ជប់លៀង​បុណ្យ​ណូអែល​របស់​តារា​ទូរទស្សន៍ Kris Jenner ដែល​បាន​ចំណាយ​រហូត​ដល់ ៥០ ម៉ឺន​ដុល្លារ​ឯណោះ។

បើ​តាម​សារព័ត៌មាន TMZ បាន​ឲ្យ​ដឹង​ថា Justin ទាមទារ​ចង់​រៀបការ​តាម​ប្រពៃណី​ ហើយ​ពួកគេ​ក៏​បាន​ជ្រើសរើស​ថ្ងៃ​ទី ០១ ខែ​មីនា​ជា​ថ្ងៃ​កំណត់ ហើយ​ថ្ងៃ​នោះ​ដែរ ក៏​ត្រូវ​ជា​ថ្ងៃ​ខួប​កំណើត​គម្រប់ ២៥ ឆ្នាំ​របស់ Justin ដែរ។ ជាមួយ​គ្នា​នេះ​ដែរ ពិធី​រៀប​មង្គលការ​របស់​ពួកគេ​នឹង​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ក្នុង​ទីក្រុង Los Angeles ដោយ​មាន​ការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​មិត្តភ័ក្ដិ និង​ក្រុម​គ្រួសារ៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ អន សុភក្ត្រា

អត្ថបទពេញនិយម