រដ្ឋាភិបាលចិននឹងជួយកម្ពុជា បង្កើនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឲ្យដល់ទីជនបទទូទាំងប្រទេស

  • 2019-01-18 02:22:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 44

ចន្លោះមិនឃើញ

ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានបញ្ជាក់អំពីផែនការរបស់រដ្ឋាភិបាលចិនក្នុងការជួយបង្កើនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា​ឱ្យទៅដល់ទីជនបទ​នៅទូទាំងប្រទេស។

រូបតំណាង

ថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ នៅស្ថាន ទូតចិនប្រចាំ​កម្ពុជា ឯកឧត្តម Wang wentian ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជាបានលើកឡើងថា រដ្ឋាភិបាលចិន នឹងជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឱ្យដល់ទី ជនបទរបស់កម្ពុជា ក្នុងនោះរួមមាន ការកសាងមន្ទីរពេទ្យ សាលារៀនជាដើម។

រូបភាពដោយ ខឹម សុវណ្ណារ៉ា

ឯកឧត្តម​បាន គូសបញ្ជាក់ថា ការធ្វើបែបនេះ គឺដើម្បីធ្វើឱ្យប្រជាពលរដ្ឋកម្ពុជា មើលឃើញយ៉ាងជាក់​​ស្តែង អំពីកិច្ចសហប្រតិបត្តិការរវាងចិន និងកម្ពុជា។ ជាមួយគ្នានេះ រដ្ឋាភិបាលចិន នឹងធ្វើផែនការ​ឱ្យកាន់តែល្អប្រសើរថែមទៀត ដោយប្រើប្រាស់នូវកិច្ចសហប្រតិបត្តិការដែលមាន​រវាង​ប្រទេស​ទាំងពីរ ក្នុងការជំរុញទុនពាណិជ្ជកម្មឱ្យកាន់តែច្រើនរវាងចិននិងកម្ពុជា ដើម្បីធ្វើឱ្យសេដ្ឋកិច្ច​កម្ពុជាកាន់តែខ្លាំងក្លាសម្រាប់កែប្រែជីវភាពរបស់ប្រជាពលរដ្ឋ។ ឯកឧត្តមឯកអគ្គរដ្ឋទូតបាន បន្ដថា រដ្ឋាភិបាលចិន នឹងផ្តល់ការលើកចិត្តឱ្យមានគម្រោងធំៗមកវិនិយោគនៅកម្ពុជា ដើម្បី ជាការរួមចំណែកក្នុងការលើកកម្ពស់សេដ្ឋកិច្ចកម្ពុជា ខណៈចិន និងកម្ពុជា គឺជាដៃគូពាណិជ្ជ កម្មដ៏ធំនៅក្នុងពេលបច្ចុប្បន្ននេះ៕

ប្រភព៖ AKP