ទម្លាយឈ្មោះ អាសយដ្ឋាន ក្រុមហ៊ុនចិន ហ៊ានយករូបប្រាសាទអង្គរវត្ត ច្នៃជាគម្របចានបង្គន់

  • 2019-01-18 02:53:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​លិខិត​មួយ​ដែល​លោក​ជំទាវ ភឿង សកុណា ​រដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ ផ្ញើ​ទៅ​កាន់​ឧបនាយក​រដ្ឋ​មន្ត្រី រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស បាន​ឲ្យ​ដឹង​ថា ក្រុម​ហ៊ុន​ដែល​បង្កើត​កម្រាល​ជើង​ក្នុង​បន្ទប់ទឹក គម្របចានបង្គន់ និង​វាំងនន​ងូតទឹក ដែល​មាន​រូប​ទង់ជាតិ​កម្ពុជា ប្រាសាទ​បុរាណ និង​រូបភាពសិល្បៈ​ខ្មែរផ្សេងទៀត ជា​ក្រុមហ៊ុន​របស់​ប្រទេស​ចិន។

ក្រសួង​បាន​បង្ហាញ​ទៀត​ថា បណ្ដា​ក្រុមហ៊ុន​ទាំង​នោះ មាន​ឈ្មោះ​ និង​អាសយដ្ឋាន​ដូចជា៖ ក្រុុម​ហ៊ុន Bestchong (លេខ​ចុះ​បញ្ជី​ពាណិជ្ជកម្ម 91120101055262462l និង​មាន​អាសយដ្ឋាន diyizuo26B-24 heping quanjinglu235haohe chuan dasha tianjin china 300000 CN) ក្រុមហ៊ុន Keiwlorn (លេខ​ចុះ​បញ្ជី​ពាណិជ្ជកម្ម 1510107 MA6CDH និង​មាន​អាសយដ្ឋាន Wuhuoqulongxlanglu1hao3dong1danyuan1ceng4ha cheng dushi sichuansheng 610000 CN) ព្រម​ទាំង​ក្រុមហ៊ុន​ផ្សេង​ទៀត ដែល​ក្រសួង​ពុំ​បាន​កំណត់​ប្រភព​ច្បាស់​លាស់។

ដើម្បី​ទប់​ស្កាត់​បញ្ហា​នេះ ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ស្នើ​ឲ្យ​ឯកឧត្ដម ឧប​រដ្ឋ​មន្ត្រី មេត្តា​ស្នើ​សុំ​ទៅ​កាន់​ស្ថានទូត នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដើម្បី​អន្តរាគមន៍​ឲ្យ​បណ្ដា​ក្រុមហ៊ុន​ទាំង​នេះ ប្រមូល​ផលិត​ផល​ដែល​បាន​ផលិត​រួច និង​បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​ចរាចរ​ និង​ផលិត​ត​ទៅ​ទៀត។ អាជ្ញាធរ​អប្សរា​នឹង​ផ្ញើ​លិខិត​ដោយ​ឡែក​មួយ​ទៀត ទៅ​កាន់​ក្រុមហ៊ុន​អាម៉ាហ្សូន​ (Amazon) ដើម្បី​ស្នើ​សុំ​ឲ្យ​បញ្ឈប់​ការ​ចរាចរ​លក់​ផលិត​ផល​ទាំង​នេះ នៅ​លើ​ប្រព័ន្ធ​អនឡាញ​របស់​ក្រុមហ៊ុន៕

យ៉ាង​ណា​ក្ដី​ដើម្បី​ពិស្ដារ​សូម​ប្រជាពលរដ្ឋ​មើល​ក្នុង​លិខិត​ដែល​រដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌ ផ្ញើ​ទៅ​កាន់ឧបនាយក​រដ្ឋ​មន្ត្រី រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស ដូច​ខាង​ក្រោម​នេះ៖ ​​​

អត្ថបទ៖ វឌ្ឍនៈ