Klach Ey ប្រាប់​ពី​ភាព​ខ្លាំង​ក្នុង​ការ​ឈ្នះ​ពាន​អន្តរជាតិ​ MATIC

  • 2019-01-18 03:24:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ឈ្នះ​ជើង​ឯក​កម្រិត​ជាតិ​ ក្រុម​ Klach Ey បាន​បន្ត​ឈ្នះ​​​ពាន​រង្វាន់​អន្តរជាតិ​ MATIC 2019 កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ​នេះ​ពោល​គឺ​រយៈ​ពេល​តែ​២​ថ្ងៃ​ឈ្នះ​ពាន​សំខាន់​ដល់​ទៅ​២។ កត្តា​អ្វី​ដែល​ក្រុម​មួយ​នេះ​ទទួល​បាន​លទ្ធផល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​យ៉ាង​នេះ?

ចំពោះ​ការ​ឈ្នះ​ជើង​ឯក​ពាន​រង្វាន់​អន្តរជាតិ​ MATIC វិញ​ ត្រូវ​បាន​​ គង់ សុវត្ថិឌី ឲ្យ​ដឹង​ថា តាម​ពិត​ក្រុម​របស់​ខ្លួន​ទើប​​បាន​ឱកាស​ប្រកួត​ពាន​រង្វាន់​អន្តរជាតិ​នេះ​លើក​ដំបូង ប៉ុន្តែ​មាន​សមាជិក​៣​​នាក់​ធ្លាប់​​ប្រកួត​​ពាន​រង្វាន់​អន្តរជាតិ​នេះ​ពីរ​បី​ដង​ហើយ​នៅ​ពេល​ពួក​គេ​​លេង​នៅ​ក្រុម​ផ្សេង។

ក្រុម Klach Ey លើកពាន​រង្វាន់ MATIC 2019

សុវត្ថិឌី​បន្ត​ថា នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ពេល​ជួប​ក្រុម​ម៉ាឡេស៊ី​ Suicide ពិត​ជា​លំបាក​ខ្លាំង​សម្រាប់​ពួក​គេ​ ប៉ុន្តែ​ក្រោយ​មក​ប្រសើរ​ឡើង​វិញ។ ដំបូង​ឡើយ​ពិត​ជា​លំបាក​សម្រាប់​ពួក​គេ​ដោយ​សារ​​តែ​អត់​ដឹង​ពី​របៀប​ប្រកួត​របស់​ក្រុម​ម៉ាឡេស៊ី​ដែល​ធ្វើ​ឲ្យ​ក្រុម​បរទេស​មួយ​នាំ​មុខ​។ យ៉ាង​ណា​ បន្ទាប់​ពី​សិក្សា​ស្វែង​យល់​ពី​របៀប​វ៉ៃ​របស់​គេ​ ហើយ​ពង្រឹង​ក្រុម​ជា​ថ្មី​ទើប​ធ្វើ​ឲ្យ​ Klach Ey វាយ​បក​តាម​ទាន់​ និង​រហូត​ឈ្នះ​​២-០ (ពិន្ទុ​៥-៣ និង​ ៥-៣)​ដើម្បី​ឈ្នះ​ជើង​ឯក​តែ​ម្តង។

លក្ខណៈ​ពិសេស​ដែល​ក្រុម​ Klach Ey ​ធ្វើ​បាន​ល្អ​គឺ​ការ​​ខិត​ខំ​​រក​វិធី​សាស្ត្រ​ថ្មី​ៗ​​ដែល​មិន​ប្រើ​របៀប​ដដែល​ៗ។ ចំណុច​មួយ​ទៀត​គឺ​សិក្សា​ស្វែង​យល់​ពី​ចំណុច​ខ្លំាង​ និង​ខ្សោយ​របស់​ដៃ​គូ​ដើម្បី​ទប់​ទល់​ និង​វាយ​លុក​ទើប​ធ្វើ​ឲ្យ​ក្រុម​របស់​គេ​ទទួល​បាន​លទ្ធផល​ល្អ។

សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​ និង​ Sabay ​ជា​អ្នក​រៀប​ចំ​ការ​ប្រកួត​នេះ​ដែល​​ទទួល​បាន​ការ​អនុញ្ញាត​ពី​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ (NOCC)​ ​ដោយ​​មាន​ការ​ចូល​រួម​ឧបត្ថម្ភ​​​ពី​​ក្រុម​ហ៊ុន​ទូរសព្ទ​ Huawei​ ទូរទស្សន៍​ MYTV​ ផ្សារ​ទំនើប​ AEON Mall និង​ក្លឹប​កីឡា​អេឡិចត្រូនិក​ MCT E-Sport Cambodia៕

សម្រាប់​ការ​ឈ្នះ​ជើង​ឯក​ទូទាំង​ប្រទេស​ ក្រុម​ Klach Ey ទទួល​បាន​ពាន​រង្វាន់​១​ និង​ប្រាក់​រង្វាន់​ ២ ០០០​ដុល្លារ​អាមេរិក​ ខណៈ​ពាន​រង្វាន់​ MATIC 2019 ក្រុម​កម្ពុជា​មួយ​នេះ​​ទទួល​បាន​ពាន​រង្វាន់​ មេដាយ​ និង​ប្រាក់​រង្វាន់​ ៦​ ០០០​ ដុល្លារ​អាមេរិក៕

វីដេអូ

អត្ថបទ៖ ជាន ចាន់រ៉ា