ឡូយកប់! Trailer រឿង "John Wick: Chapter 3-Parabellum” បញ្ចេញជាផ្លូវការ
- 2019-01-18 02:56:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡូយកប់! Trailer រឿង "John Wick: Chapter 3-Parabellum” បញ្ចេញជាផ្លូវការ
ចន្លោះមិនឃើញ
ទីបំផុត វីដេអូខ្លីរបស់ខ្សែភាពយន្តរឿង “John Wick: Chapter 3-Parabellum” ត្រូវបានបញ្ចេញជាផ្លូវការ ។ វីដេអូនេះដែរ កំពុងតែទទួលបានការទស្សនាលំដាប់ Trending លេខ ១ លើ Youtube។ “John Wick: Chapter 3-Parabellum” ជាភាពយន្តបែបវាយប្រហារ ដោយមានការចូលរួមសម្ដែងពីសំណាក់តារាហូលីវូដល្បីៗដូចជា តារាសម្ដែង Keanu Reeves, Halle Berry, Jason Mantzoukas, Ian McShane និង Anjelica Huston ជាដើម។
នៅក្នុងភាគទី ៣ នៃខ្សែភាពយន្តប្រភេទកាប់ចាក់ វាយប្រហារនេះដែរ កំពូលឃាតករ John Wick (Keanu Reeves) បានត្រឡប់មកបំពេញបេសកកម្មរបស់លោកវិញ ជាមួយនឹងថ្នូរក្នុងតម្លៃ ១៤ លានដុល្លារ។ ក្រោយពីបានសម្លាប់សមាជិកម្នាក់ក្នុងក្រុម Shadowy International Assassin រួចមក John Wick ត្រូវបានបណ្ដេញចេញពីក្រុម ប៉ុន្តែបុរស និងស្ត្រីដែលសាហាវគ្មានមេត្តាជាងគេលើពិភពលោក រង់ចាំការវិលត្រឡប់របស់លោកវិញ។
ខ្សែភាពយន្តរឿង “John Wick: Chapter 3-Parabellum” នឹងចេញចាក់បញ្ចាំងជាផ្លូវការនៅថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០១៩ខាងមុខនេះ៕
ទស្សនាវីដេអូខាងក្រោម៖