ថៅកែនាំចេញអង្ករ៖ ប្រជាពលរដ្ឋអឺរ៉ុប គឺជាអ្នកខាតធំជាងគេ ក្រោយយកពន្ធអង្ករលើកម្ពុជា

  • 2019-01-18 03:20:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ថៅកែ​រោង​ចក្រ​ផលិត​និង​នាំ​ចេញ​អង្ករ​ទៅ​ក្រៅ​ស្រុក​​  បាន​លើក​ឡើង​ក្រោយ​អឺរ៉ុប​ប្រកាស​យក​ពន្ធ​លើ​អង្ករ​កម្ពុជា អ្នក​ដែល​ខាត​បង់​ធំ​ជាងគេ​ គឺ​ប្រជាពលរដ្ឋ​អឺរ៉ុប​ ។

លោកឧកញ៉ា​ សុង សារ៉ន

លោក​ឧកញ៉ា​ សុង សារ៉ន ម្ចាស់​ក្រុមហ៊ុន​ Amru Rice ដែល​ជា​ក្រុមហ៊ុន​នាំ​ចេញ​អង្ករ​ធំ​មួយ​ទៅ​ប្រទេស​ប្រមាណ៤០ ជុំវិញ​ពិភពលោក​ បង្ហាញ​ទស្សនៈ​ជុំវិញ​បញ្ហា​ការយក​ពន្ធអង្ករ​របស់អឺរ៉ុប​មក​លើ​កម្ពុជា ​និង​មីយ៉ានម៉ា​លើការ​ដាក់​ពន្ធរយៈ​ពេល ៣ ឆ្នាំ ។ ក្នុង​នោះ​លោក​ឧកញ៉ា​ គូស​បញ្ជាក់គណនីហ្វេសបុក​ថា​ "​​​​​​​ អ្នកណាខាតបង់ ? ខ្ញុំគិតថាអ្នកខាត់មាន ៖ 

១) អ្នកខាតធំជាងគេគឺប្រជាពលរដ្ធអឺរ៉ុប​ ដែលជាអ្នកទទួលទានអង្ករនិងគាំទ្រអង្ករកម្ពុជា ។ គាត់នៅតែហូប គ្រាន់តែហូបតិចជាងមុន ។ អង្ករលក់ក្នុងប្រទេសអឺរុបនឹងកើនតំលៃចាប់ពីខែ មេសា ឫ ឧសភា ខាងមុខនេះ ។

២) ខាតលើប្រាក់ចំនេញសំរាប់រោងម៉ាសុីនកិនស្រូវ ក្រុមហ៊ុននាំចេញ និង កសិករកម្ពុជា ។ កម្ពុជាអាចបាត់បង់ទីផ្សារអង្ករខ្លះនៅ EU។ យើងនឹងអាចរកមធ្យោបាយចូលទីផ្សារ EU ឡើងវិញ និង សិក្សាពីផលបះពាល់ទីផ្សារនេះបាននៅខែគុម្ភះ ។

នៅក្នុងកាលៈទេសៈនេះ រាជរដ្ធាភិបាលបាននឹងកំពុងបង្កើនភាពប្រកួតប្រជែង ដោយកាត់បន្ថយចំណាយមិនបានការ ប្រាកដណាស់នឹងជួយដល់កសិករ រ៉ោងម៉ាសុីនកិនស្រូវ និង ក្រុមហ៊ុននាំចេញ ក៏ដូចជាពង្រីកទីផ្សារថ្មីទៀត ។ EU មានរឿងគេត្រូវជួយឧស្សាហកម្មស្រូវអង្តរគេ កម្ពុជាក៏មិននៅស្ងៀមដែរ បាននិងកំពង់ពិភាក្សាជាមួយភាគីពាន់ពន្ធ វិស័យឯកជនដើម្បីស្រោចស្រង់ និងលើកស្ទួយវិស័យនេះ "។

លោក​ឧកញ៉ា​ បាន​ស្នើឲ្យ​បង ប្អូន ប្រជា​កសិករ រោងម៉ាសុីនកិនស្រូវ រក្សាភាពស្ងប់ស្ងាត់ អ្នករូមគ្នាធ្វើជាមួយគ្នាដើម្បីហែលឆ្លងឧបសក្គនេះ សូមបន្តទិញស្រូវពីកសិករ ក្នុងពេលប្រមូលផល់នេះ ។

រូបតំណាង

គួរបន្ថែមថា ការ​ប្រកាស​យ​កពន្ធ​​អង្ករ​របស់​កម្ពុជា​នាំចេញទៅ​អឺរ៉ុប ​នឹង​នឹងអនុវត្ត​ក្នុង​រយៈពេល​បី​ឆ្នាំ ដោយ​ឆ្នាំ​ដំបូង​យក​ពន្ធ​១៧៥អឺរ៉ូ ឬប្រហែល​២០០​ដុល្លារ​ ក្នុង​មួយ​តោន​ រួច​បន្ថយ​មក​១៥០ ប្រ​ហែល​១៧០​ដុល្លារ​និង​១២៥​អឺ​រ៉ូ​​ ប្រហែល​១៤២​ដុល្លារនៅ​ឆ្នាំ​បន្តបន្ទាប់។ ការ​សម្រេច​នេះ​ធ្វើ​ឡើង​តាម​សំណើរបស់​ប្រ​ទេសអ៊ីតាលី និងបាន​គាំទ្រ​ដោយ​​​សមាជិក​អឺរ៉ុបអ្នក​ផលិត​ស្រូវ-អង្ករ ដូច​ជា​អេស្ប៉ាញ ព័រទុយកាល់ បារាំង ក្រិច ហុងគ្រី ប៊ុលហ្គារី និង​រូម៉ានី ដែល​អះអាង​ថា ​ការ​នាំ​ចូល​អង្ករពី​ប្រ​ទេស​កម្ពុជា និងមីយ៉ាន់ម៉ា បាន​កើន​ឡើងហើយ​តម្លៃ​ទាប់ជាង​តម្លៃ​អង្ករ​ក្នុង​ស្រុក ដែលថា​នេះ​បាន​បង្ក​ការ​លំបាក​និង​ធ្វើ​ឲ្យ​ខូច​ខាតសេដ្ឋកិច្ច​ដល់​កសិករ​អឺរ៉ុប។ ​​​​

អត្ថបទ៖ ស៊ិន សាវ៉េត

អត្ថបទពេញនិយម