វីដេអូកំប្លែងតារាបណ្ដាញសង្គមខ្មែរម្នាក់ បង្ហាញខ្លួនក្នុងកម្មវិធីលំដាប់ពិភពលោក The Ellen Show

  • 2019-01-18 03:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​បណ្ដាញ​សង្គម​ជនជាតិ​ខ្មែរ​ម្នាក់ដែល​មាន​ឈ្មោះ​ថា​ Tang Uykheang បាន​ទទួល​ការ​គាំទ្រ​ជា​ច្រើន​ពីសំណាក់​អ្នក​ប្រើ​អ៊ីនធើណិត​ ពេល​លោក​បង្ហោះ​វីដេអូ​ប្លែកៗ បែប​កំប្លែង​ជាច្រើន​នាពេល​កន្លងមក។

ជាក់ស្ដែង​ កាល​ពី​ថ្ងៃ​ទី​ ១៤ ខែ​មករា ឆ្នាំ ២០១៩ កម្មវិធី​ដ៏​ល្បី​លំដាប់​ពិភពលោក​ The Ellen Show បាន​បង្ហាញ​ឃ្លីប​វីដេអូ​សំណើច​ជា​ច្រើន ដោយ​ក្នុង​នោះ​ក៏​មាន​ឃ្លីប​របស់​លោក Uykheang Tang ដែរ។ វីដេអូ​របស់​លោក​ដែល​បង្ហាញ​ក្នុង​កម្មវិធី​នា​ពេល​នោះ​ គឺ Uykheang សម្ដែង​ក្បាច់​បំបាំង​ខ្លួន និង​ធ្វើ​ដូចជាមាន​យុទ្ធសិល្ប៍។ វា​ជា​វីដេអូ​កំប្លែង​ បូករួម​នឹង​ការ​បន្ថែម​ Effect កាន់​តែ​ធ្វើ​ឲ្យ​មាន​ភាព​ទាក់ទាញ​ពេញ​បណ្ដាញ​សង្គម។

ទស្សនាដល់នាទីទី ១:៥៥

ដោយ​ឡែក​ ក្រៅ​ពី​វីដេអូ​ខ្លី​នេះ​ តារា​បណ្ដាញសង្គម Uykheang ក៏​មាន​វីដេអូ​កំប្លែង​ជា​ច្រើន​ដែល​ត្រូវ​បាន​បង្ហោះ​ជា​បន្តបន្ទាប់​លើ​គណនី​ Instagram ផ្ទាល់​ខ្លួន។

ក្រៅពីនេះក៏នៅមានវីដេអូកំប្លែងជា​ច្រើនទៀត​ លើគណនី Instagram របស់​លោកមានឈ្មោះ​ថា @uykheang_tang

អត្ថបទ៖ យី សុធារី