Real នឹង​មិន​ទិញ​កីឡាករ​ទៀត​ទេ​ក្នុង​ខែ​នេះ ទោះ​ក្រុម​កំពុង​ធ្លាក់​ទម្រង់​និង​របួស​ច្រើន

  • 2019-01-18 04:18:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Brahim Diaz នឹង​ក្លាយ​ជា​កីឡាករ​តែ​ម្នាក់​គត់​ដែល​មក​ចូលរួម​នៅ Real Madrid ក្នុង​ខែ​មករា​នេះ ដោយ​​ក្លឹប​គ្មាន​គម្រោង​ផ្ទេរ​យក​កីឡាករ​ណា​ផ្សេង​ទៀត​ឡើង​ក្នុង​ទីផ្សារ​ដោះដូរ​កីឡាករ​ក្នុង​រដូវ​រងារ​នេះ។

លោក Santiago Solari ជឿជាក់​លើ​ក្រុម​កីឡាករ​របស់​លោក​ដែល​មាន​ស្រាប់​ក្នុង​ការ​ប្រយុទ្ធ​នៅ​ពាន  LaLiga , Copa del Rey and និង Champions League ត្បិត​ក្រុម​​ធ្លាក់​ទម្រង់​លេង​នៅ​រដូវ​កាល​នេះ។ ចំពោះ​ការ​រក​គ្រាប់ Real ហាក់​ខ្សត់ខ្សោយ​គួរ​តែ​រក​ខ្សែ​ប្រយុទ្ធ​មក​បំពេញ តែ Santiago នឹង​ព្យាយាម​រក​ដំណោះស្រាយ​ក្នុង​បញ្ហា​នេះ។

Brahim Diaz

ខ្សែ​ប្រយុទ្ធ​ទាំង​៣ Karim Benzema, Gareth Bale និង Mariano Diaz សុទ្ធ​តែ​ស្ថិត​ក្នុង​បញ្ជី​របួស ប៉ុន្តែ​​តាម​បទពិសោធន៍​របស់​អ្នក​ចាត់​ការ​វ័យ​៤២​ឆ្នាំ​ជឿជាក់​លើ​កីឡាករ​វ័យ​ក្មេង Vinicius Junior។ សម្រាប់​រដូវ​កាល​នេះ Real Madrid ខកខាន​រក​គ្រាប់​បាល់​ដល់​ទៅ​៨​ប្រកួត​ ឯណោះ វា​បញ្ជាក់​ថា តំបន់​ប្រយុទ្ធ​ខាង​លើ​មា​បញ្ហា៕ ​

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម