ពិសេស​ហួស នី រតនា បញ្ចេញ​បទ​ថ្មី​ឲ្យ​តម្លៃ​កូន​ក្រមុំពេញ​ខ្ពស់ ចំ​ថ្ងៃ​ខ្លួន​ឯង​ចូល​រោងការ

  • 2019-01-18 08:04:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មង្គល​ការ នី រតនា និង​ភរិយា ស្រស់​ស្អាត បាន និង​កំពុង​ប្រព្រឹត្ត​ទៅ​ជិត​អ៊ីអន​២ ដោយ​មាន​ភ្ញៀវ​កិត្តិយស​ជា​ច្រើន ស្រប​ពេល​ដែល​បទ​ចម្រៀង​ថ្មី​របស់​លោក​មួយ​បទ មាន​ចំណង​ជើង​ថា "កូន​ក្រមុំ​បង គ្រាន់​តែ​ជា​មនុស្ស​ធម្មតា" បាន​ចេញ​ចំ​ថ្ងៃ​ចូល​រោង​មង្គល​របស់​ខ្លួន​តែ​ម្ដង។

បទ​ចេញ​ក្រោម​ដំបូល​ហង្សមាស រៀបរាប់​ពី​ការ​ជួប​គ្នា និង​ចាប់​ផ្ដើម​កំណើត​ស្នេហ៍​រវាង​លោក នី រតនា និង​កូន​ក្រមុំ​របស់​លោក(កូន​ក្រមុំ​ក្នុង​បទ​ចម្រៀង) ណាក់ ស្រីណា នៅ​កន្លែង​លាង​រថយន្ត​មួយ​កន្លែង។ ស្នេហា​នេះ​កើត​ឡើង​យ៉ាង​បរិសុទ្ធ រវាង​ចិត្ត និង​ចិត្ត ដោយ​ពុំ​មាន​ឥទ្ធិពល​ទ្រព្យ​ក្រៅ​ខ្លួន​មក​ពាក់​ព័ន្ធ​ឡើយ ពោល​គឺ ពួក​គេ​ខ្សត់​ទាំង​សងខាង ទើប​មក​ផ្ញើ​ខ្លួន​នៅ​កន្លែង​លាង​រថយន្ត។

ដូច្នេះ​ហើយ ទើប​បទ​នេះ​មាន​ចំណង​ជើង​ថា ""កូន​ក្រមុំ​បង គ្រាន់​តែ​ជា​មនុស្ស​ធម្មតា" ជា​នារី​អ្នក​ជូត​រថយន្ត​ប៉ុណ្ណោះ!

តោះ...ស្ដាប់ និង​ទស្សនា​សាច់​រឿង​ទាំង​អស់​គ្នា!

អត្ថបទ៖ ទារិកា