មិនធម្មតា! នី រតនា ហៅភ្ញៀវ១០០តុ ឯថ្លៃម្ហូបការអាចទិញបានឡានទំនើបមួយគ្រឿងទៀត

  • 2019-01-18 08:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធី​រៀប​ការ​របស់​តារា​ចម្រៀង​នី រតនា នៅ​ថ្ងៃ​នេះ​ ធ្វើ​ឲ្យ​មហាជន​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង ​ដោយ​សារ​តែ​​លោក ជា​​តារា​ចម្រៀង​វ័យ​ក្មេង សំណព្វ​ចិត្ត​របស់​​អ្នក​គាំ​ទ្រ​ជា​ច្រើន។ ចំពោះ​ពិធី​មង្គល​ការ​របស់​លោក​ដែល​រៀប​ចំ​នៅ The Premier Center Sensok ​ត្រូវ​បាន​គេ​ដឹង​ថា ​រៀប​ចំ​ចំនួន​១០០ តុ ហើយ​ត្រៀម​១០​តុ​បន្ថែម ករណី​មាន​ភ្ញៀវ​កើន​ឡើង​លើស​ការ​រំពឹង​ទុក។

បើ​តាម​កា​រ​សាក​សួរ​ពី​លោក ទូច រដ្ឋា ​ប្រធាន​គ្រប់​គ្រង​ទូ​ទៅ​​ ​ដែល​រៀប​ចំ​ម្ហូប​តុ​ការ​​អាពាហ៍ពិពាហ៍​របស់​ម្ចាស់​បទ ​"​តើ​បង​មាន​ថ្ងៃ​នោះ​ទេ" ​យី​ហោ សេង ហុក​ហេង ឲ្យ​ដឹង​ថា ការ​ចំណាយ​លើ​ម្ហូប​ទាំង​ម្សិល​មិញ ​និង​ពិធី​ថ្ងៃ​នេះ​ទាំង​មូល ​បាន​កុម៉ង់​ក្នុង​ទឹក​ប្រាក់​ចន្លោះ​ ២៧០០០​ដុល្លារ – ៣០០០០ដុល្លារ។

ក្នុង​នោះ​សម្រាប់​ម្ហូប​ទទួល​ភ្ញៀវ​ មាន​ដូច​ជា មហា​សម្បត្តិ​ទាំង​ប្រាំ ​ស៊ុប​ក្ដាម​ស្កា​ឡប១០​ពែង ត្រី​ស្ពុង​បំពង​គ្រាប់​ស្វាយ​ចន្ទី ជ្រូក​ខ្វៃ ស្ទេក​សាច់​គោ​ញូ​ហ្សីឡែន ចំហុយ​ប៉ាវ​ហ៊ី​ចំណិត​ស្ដេច​ស្ពៃ​១០​ចាន បាយ​ឆា បាយ​ស តុម​យ៉ាំ​បង្កង ​​​រួម​ទាំង​បង្អែម​បាយ​ដំណើប​ទាប​បារាំង ១០​ចាន ផង​ដែរ។​

​​ក្នុង​​ពិធី​មង្គលការ​នេះ ​លោក​ នី​ រតនា បាន​​អញ្ជើញ​ភ្ញៀវ​យ៉ាង​ច្រើន​ទាំង​ក្នុង​សិល្បៈ និង​ក្រៅ​សិល្បៈ​ឲ្យ​ចូល​រួម​ ដោយ​ក្នុ​ង​នោះ​គេ​ឃើញ​មិត្ត​រួម​អាជីព​ដូច​ជា ​ឱក សុគន្ធ​កញ្ញា ​វី ឌី​ណែត រ៉ូ​លីន ​និង​តារា​ច្រើន​ទៀត​បាន​មក​ជូន​ពរ​ជ័យ​ តាំង​ពី​ល្ងាច​ម្សិល​មិញ​ក្នុង​ពិធី​សូត្រ​មន្ត​ម្ល៉េះ៕

រាយការណ៍៖ កែវ សិរីរ័ត្ន​

​​

អត្ថបទ៖ លឹម សុនា

អត្ថបទពេញនិយម