Solskjaer ថា​ Mourinho មិន​ពិបាក​រក​ក្លឹប​ដឹកនាំ​វិញ​ទេ

  • 2019-01-18 12:09:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់ការ​បណ្ដោះអាសន្ន​ក្លឹប​ Manchester United លោក Ole Gunnar Solskjaer បាន​និយាយ​ក្នុង​សន្និសីទ​មុន​ប្រកួត​ប៉ះ​នឹង​ក្លឹប​ Brighton & Hove Albion ថា​លោក Jose Mourinho នឹង​មិន​ពិបាក​រក​ក្លឹប​ដឹកនាំ​ទេ ក្រោយ​ក្លឹប​បិសាច​ក្រហម​បញ្ចប់​ការងារ។

លោក​ Ole បាន​លើក​ឡើង​ឆ្លើយ​តប​នឹង​សំណួរ​ពាក់ព័ន្ធ​នឹង​ Mourinhoថា​៖ " ម៉េច​ក៏​គាត់​មិន​មក​វិល​មក​ពិភព​បាល់ទាត់​វិញ? គាត់​ជា​អ្នក​ចាត់ការ​ដ៏​អស្ចារ្យ​មួយ​រូប​ ជាមួយ​នឹង​លទ្ធផល​ដ៏​ល្អ​ប្រសើរ​ក្នុង​ពេល​កន្លង​មក។ ខ្ញុំ​មិន​គិត​ថា​ គាត់​ពិបាក​នឹង​រក​ការងារ​ធ្វើ​ទេ (និយាយ​សំដៅ​លើ​ការ​រក​ក្លឹប​ដើម្បី​ដឹកនាំ) '' ។

កាល​ពី​ខែ​ធ្នូ​ លោក Jose Mourinho ត្រូវ​បាន​បញ្ចប់​ការងារ​ក្នុង​ការ​ដឹកនាំ​ក្លឹប​ Manchester United ហើយ​កាល​ពី​ពេល​ថ្មី​នេះ​ អតីត​អ្នក​ចាត់ការ​ព័រទុយហ្គាល់​រូប​នេះ បាន​លើក​ឡើង​ក្នុង​ទូរទស្សន៍ Bein Sports ថា​ សមត្ថភាព​របស់​លោក​សក្ដិសម​នឹង​ក្លឹប​បាល់ទាត់​កំពូលៗ។ លោក​ថា​ មនុស្ស​ដូច​លោក​ក្មេង​ពេក​ហើយ​ដែល​ចូល​និវត្តន៍។

គិត​មក​ត្រឹម​ពេល​នេះ ក្លឹប​ Manchester United កំពុង​តែ​ឈរ​លេខ​ ៦​ដដែល​ក្នុង​តារាង​ Premier League និង​ មាន​ ៤១​ពិន្ទុ​ក្នុង​ដៃ និង​ គម្លាត​ពី​ក្រុម​លេខ ៤ Chelsea ចំនួន ៦​ពិន្ទុ៕

ប្រភព៖ Sky Sports   ប្រែ​សម្រួល៖ ហ៊ីម រស្មី