ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន​ល្បីៗ ប្រើ Lens ច្រើន​គ្រាប់ ដើម្បី​ជំរុញ​ប្រសិទ្ធភាព​កាមេរ៉ា​អាវុធ​របស់​ខ្លួន

  • 2019-01-19 02:22:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នា​ពេល​បច្ចុប្បន្ន ស្មាតហ្វូន​ថ្មីៗ​បាន​បំពាក់ Lens កាមេរ៉ា​ច្រើន​គ្រាប់​មាន​ពី ១ ដល់ ៤ ដើម្បី​ជំរុញ​សមត្ថភាព​កាមេរ៉ា​ទូរសព្ទ​ស្រប​តាម​តម្រូវការ​អ្នក​ប្រើប្រាស់​។ ចុះ​អត្ថប្រយោជន៍ Lens ប៉ុន្មាន​គ្រាប់​នោះ​ផ្តល់​អត្ថប្រយោជន៍​បែប​ណា​ដល់​រូបភាព​។ 

Lens ពីរ​គ្រាប់​

Lens ពីរ​គ្រាប់ អាច​ជួយ​ឲ្យ​កាមេរ៉ា​ចាប់​យក Subject បាន​លឿន​, ងាយស្រួល​ផ្តាច់​ផ្ទៃ​ខាងក្រោយ​ឲ្យ​ព្រាល ហើយរក្សា​ការ Focus លើ Subject ផ្ទៃ​ខាង​មុខ​។ រូបភាព​នៅ​ទីតាំង​ខ្វះ​ពន្លឺ​ក៏​មាន​លក្ខណៈ​ល្អ​ប្រសើរ​ដែរ​។ 

  • Oppo Find X

Primary Lens មាន​ទំហំ 16 Megapixels, Aperture f/2.0 ភ្ជាប់​ជាមួយ​មុខងារ​ទប់​លំនឹង (Optical Image Stabilization) និង Lens ទី​ពីរ​ទំហំ 20 Megapixels, Aperture f/2.0 ដូចគ្នា​។ 

  • Samsung Galaxy S9+

Primary Lens មាន​ទំហំ 12 Megapixels Aperture f/1.5 - f/2.4 ភ្ជាប់​ជាមួយ​មុខងារ​ទប់​លំនឹង​ និង​ចាប់​រូបភាព​បាន​ច្បាស់​ល្អ​ត្រឹមត្រូវ (Autofocus)។ Lens ទី​ពីរ មាន​ទំហំ 12 Megapixels, Aperture f/2.4 ហើយ​ក៏​ភ្ជាប់​ជាមួយ​មុខងារ​ទប់​លំនឹង​ផង​ដែរ​។

Lens បី​គ្រាប់​

Lens បី​គ្រាប់ អាច​ផ្តល់​រូបភាព​កម្រិត Resolution ខ្ពស់។ ការ​ពង្រីក​ថត ជួយ​សម្រួល​មិន​ឲ្យ​ខូច​កម្រិត​លម្អិត​នៃរូបភាព។ ការ​ថត Portrait រួម​ទាំង​ការ​ថត​នៅ​ទីតាំង​ខ្វះ​ពន្លឺ​ ក៏​ផ្តល់​គុណភាព​ល្អ​ប្រសើរ​ដែរ​។ ការ​ផ្តាច់ Subject នៅ​ផ្នែក​ខាងមុខ​ រក្សា​ភាព​ច្បាស់​បាន​ល្អ។ 

  • Huawei P20 Pro

Telephoto Lens មាន​ទំហំ 8 Megapixels, Focal length ២អ៊ីង និង Aperture f/2.4។ Primary Lens មាន​ទំហំ 40 Megapixels ភ្ជាប់​ជាមួយ Light Fusion sensor។ កាមេរ៉ា​ក៏​មាន Monochrome sensor ទំហំ 20 Megapixels ដែល​ដំណើរការ​ស្របគ្នា​ជាមួយ Telephoto ផលិត​រូបភាព​បាន​ល្អ។ 

  • LG V40

Primary Lens មាន​ទំហំ 12 Megapixels, Aperture f/1.5។ Lens ទី​ពីរ​មាន​ទំហំ 16 Megapixels ប្រភេទ Wide-angle, Aperture f/1.9។ Lens ទី​បី​មាន​ទំហំ 12 Megapixels ប្រភេទ Telephoto Lens 2X។ 

Lens បួន​គ្រាប់​

Lens បួន​គ្រាប់ អាច​ថត​បាន​មុំ​ធំ​ ពង្រីក​មិន​បាត់បង់​កម្រិត​លម្អិត និង​ការ​ថត​នៅ​ទីតាំង​តូច​ចង្អៀត​បាន​ល្អ​ប្រសើរ។ 

  • Galaxy A9

Lens មាន​ទំហំ 24 Megapixels, Aperture f/1.7។ Lens ទី​ពីរ​មាន​ទំហំ 5 Megapixels, Aperture f/2.2 ចាប់​យក​ព័ត៌មាន​ជម្រៅ​ទិដ្ឋភាព ដែល​ចាំបាច់​ពេល​ថតរូប​មាន​ផ្ទៃ​ខាងក្រោយ​ព្រាល​។ Lens ទី​បី​មាន​ទំហំ 10 Megapixels ប្រភេទ Telephoto អាច​ពង្រីក​បាន 2X (Optical)។ Lens ទី​បួន​ជា​ប្រភេទ Ultra-wide lens មាន​ទំហំ 8 Megapixels, Aperture f/2.4 ដែល​ផ្តល់​ទិដ្ឋភាព​បាន​មុំ ១២០ដឺក្រេ​៕ 

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Scmp   ប្រែ​សម្រួល៖ ប៊ុនធឿន

អត្ថបទថ្មី