នេះហេតុផល​ដែលបច្ចេកវិទ្យា​ចុងក្រោយ​ ចង់​ដាក់​លើរថយន្ត​ថ្មីៗ​យឺតយ៉ាវ​ខ្លាំង

  • 2019-01-20 05:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្រឡប់​ទៅ​ឆ្នាំ ១៩៤០ ក្រុមហ៊ុន​ផលិត​រថយន្ត​ប្រណិត Packard ជា​ក្រុមហ៊ុន​ដំបូង​គេ បាន​បំពាក់​ម៉ាស៊ីន​ត្រជាក់​ក្នុង​រថយន្ត​។ បើទោះ មិន​សូវ​ជា​ដំណើរការ​ល្អ​ខ្លាំង ​ប៉ុន្តែ​ជា​ការ​ចាប់ផ្តើម​មួយ​ដ៏​ល្អ​។ 

ច្រើន​ឆ្នាំ​ដែរទើប​ប្រព័ន្ធ​ម៉ាស៊ីន​ត្រជាក់ ​ក្លាយ​ជា​ស្តង់ដារ​បំពាក់​ក្នុង​រថយន្ត​តម្លៃ​ទាប​។ បច្ចុប្បន្ន បច្ចេកវិទ្យា​ហក់​ឡើង​លឿន ប៉ុន្តែ​ហាក់​យឺតយ៉ាវ​បន្តិច​ នៃការបំពាក់​លើ​រថយន្ត​។ មាន​ហេតុផល​ជា​ច្រើន រួមមាន​តម្លៃ លទ្ធភាព​ប្រើប្រាស់ និង​ចំណាប់​អារម្មណ៍​អ្នក​ជិះ​។ 

ពេលវេលា​អភិវឌ្ឍន៍ ការ​ធ្វើ​ទីផ្សារ​ផលិតផល​ថ្មី សឹង​ថា​គ្រប់​ឧបករណ៍​មាន​ការ​ឆ្លង​កាត់​ដូចគ្នា ប៉ុន្តែ​ក្រុមហ៊ុន​ផលិត​រថយន្ត​ហាក់​ប្រឈម​នឹង​ដំណើរការ​យូរ ដោយ​មាន​ភាព​ស្មុគស្មាញ​លើ​ការ​រចនា សាកល្បង និង​អភិវឌ្ឍន៍​រថយន្ត​។ 

ទូរសព្ទ​ថ្មី​អាច​ប្រើ​ពេល​ច្រើន​ខែ​ទម្រាំ​ចេញ​ជា​រូបរាង ខណៈ​ការ​រចនា​រថយន្ត​ថ្មី​ត្រូវការ​ពេល​ច្រើន​ឆ្នាំ​។ ក្រុមហ៊ុន​ផលិត​រថយន្ត​ត្រូវការ​រៀបចំ​យ៉ាង​ណា ឲ្យ​បច្ចេកវិទ្យា​ថ្មី​សមស្រប និង​មិន​ហួស​សម័យ​ទម្រាំ​ពេល​រថយន្ត​ចេញ​មក​។ បើ​រថយន្ត​ថ្មី​បំពាក់​បច្ចេកវិទ្យា​ខ្ពស់ ដែល​អ្នក​បាន​ស្គាល់ មួយ​ឆ្នាំ ឬ​ពីរ​ឆ្នាំ រថយន្ត​នោះ​អាច​ថា​លឿន​គ្រប់គ្រាន់​ក្នុង​ការ​ចាប់​យក​បច្ចេកវិទ្យា​ចុងក្រោយ​។ 

បទបញ្ញត្តិ​ជា​ច្រើន​ក៏​ចូលរួម​បង្អាក់​ដំណើរការ​អភិវឌ្ឍន៍​ផង​ដែរ​។ ឧទាហរណ៍ Audi ផ្តល់​ចង្កៀង​មុខ Matrix នៅ​អឺរ៉ុប ប៉ុន្តែ​ប្រព័ន្ធ​ពន្លឺ​មិន​ទាន់​បាន​ទទួល​សិទ្ធ​អនុញ្ញាត​ដោយ NHTSA (National Highway Traffic Safety Administration) នៅ​ក្នុង​សហរដ្ឋអាមេរិក​នៅ​ឡើយ​ទេ​។ បច្ចេកវិទ្យា​នេះ ត្រូវការ​ពេល​យូរ​ទម្រាំ​ចេញ​លើ​ទីផ្សារ​។ 

ការ​បំពាក់​បច្ចេកវិទ្យា​ថ្មីៗ ត្រូវការ​ពេលវេលា​សិក្សា​ស្រាវជ្រាវ សាកល្បង និង​រៀបចំ​ប្រព័ន្ធ​ផលិត​ស្រប​តាម​គំរូ​រថយន្ត ដែល​ជា​តម្រូវការ​ទីផ្សារ​នា​ពេល​បច្ចុប្បន្ន រួម​ទាំង​អនាគត​។ បច្ចេកវិទ្យា​ថ្មីៗ​មួយ​ចំនួន ត្រូវការ​ទិញ​សិទ្ធ​យក​មក​បំពាក់​លើ​រថយន្ត ហើយ​ចំពោះ Software ក៏​សំខាន់​ដែរ មាន​ជម្រើស​ពី Android ឬ iOS។ ទាំង Hardware និង Software ត្រូវការ​ពេលវេលា​វាយតម្លៃ​ជ្រើសរើស ទាំង​អត្ថប្រយោជន៍ តម្លៃ​បូក​បន្ថែម រួម​ទាំង​ពេលវេលា​សមស្រប​មាន​តម្រូវការ​ចេញ​លើ​ទីផ្សារ​៕ 

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ https://driving.ca/auto-news/news/how-it-works-why-does-it-take-so-long-to-get-the-latest-tech-in-new-cars

អត្ថបទ៖ ប៊ុនធឿន