ការ​ផ្ទេរ​​របស់​ Higuain អាច​បង្ហាញ​ថា Abramovich កំពុង​ផ្លាស់ប្តូរ​គោលការណ៍ Chelsea

  • 2019-01-19 07:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ផ្ទេរ​របស់​កីឡាករ Gonzalo Higuain ពី​ក្រុម Juventus ទៅ Chelsea មិន​មែន​ជា​ដំណឹង​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​នោះ​ទេ ព្រោះ​ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន​ជា​កំពូល​កីឡាករ​ស្រេច​ទៅ​ហើយ ដែល​នឹង​អាច​ជួយ​ Chelsea ដោះស្រាយ​បញ្ហា​វិបត្តិ​ខ្សែប្រយុទ្ធ​បាន​នៅ​រដូវកាល​នេះ។

Abramovich ហាក់​​គាំទ្រ​គ្រូ​បង្វឹក Mauricio Sarri ឲ្យ​ដឹកនាំ​​ក្រុម​តោខៀវ​ទៅ​តាម​ទិសដៅ​ថ្មី​មួយ

ប៉ុន្តែ​បើ​ការ​ផ្ទេរក្នុង​លក្ខខ័ណ្ឌ​ខ្ចី​ជើង​​នេះ​ពិត​ជា​សម្រេច​មែន នោះ​បង្ហាញ​ថា​លោក Roman Abramovich កំពុង​ផ្លាស់ប្ដូរ​គោលនយោបាយ​របស់​លោក​នៅ Chelsea ក្នុង​ការ​គាំទ្រ​គ្រូ​បង្វឹក Mauricio Sarri ឲ្យ​ដឹកនាំ​​ក្រុម​តោខៀវ​ទៅ​តាម​ទិសដៅ​ថ្មី​មួយ។

មិន​តែ​ប៉ុណ្ណោះ​បើ​វត្តមានHiguain វ័យ​៣២​ឆ្នាំ អតីត​កីឡាករ​ Real Madrid និង Napoli ​ពិត​ជា​បង្ហាញ​ខ្លួន​នៅ Stamford Bridge មែន​នោះ​ វា​​នឹង​ប្រឆាំង​​គោលនយោបាយ​របស់​តោ​ខៀវ​ ដែល​តែងតែ​​ទិញ​កំពូល​កីឡាករ​ក្មេងៗ។ ​

​​សារព័ត៌មាន​ The Mirror បាន​ឲ្យ​ដឹង​ថា​មហាសេដ្ឋី​ម្ចាស់​ក្លឹប Chelsea បាន​គាំទ្រ​​គ្រូ​បង្វឹក​សញ្ជាតិ​អ៊ីតាលី​ក្នុង​ការ​​នាំ​យក​កីឡាករ​មាន​សមត្ថភាព​តាម​ដែល​គ្រូ​បង្វឹក​ពេញចិត្ត។

អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ Abramovich បាន​ជួល និង បណ្ដេញ​អ្នកចាត់ការ​ជា​ច្រើន​រូប​បន្តបន្ទាប់។ ប៉ុន្តែ​ជាមួយ​លោក Sarri ម្ចាស់​ក្លឹប​រូប​នេះ​ហាក់​បន្ទន់​ឥរិយាបថ​។

Abramovich ត្រូវ​បាន​គេ​មើល​ឃើញ​ថា បាន​ល្មើស​តំណម​លោក​កន្លង​មក ទី១ ឲ្យ​សិទ្ធិ​ធំ​ទៅ​គ្រូ​បង្វឹក​រើស​កីឡាករ និង ទី២ ទោះ​ជា​កីឡាករ​វ័យ​ជ្រេ​បន្តិច​ក៏​លោក​លែង​សូវ​ប្រកាន់ ព្រោះ​ម្ចាស់​ក្លឹប​រូប​នេះ​ចង់​សម្រេច​​សុបិន​រយៈពេល​យូរ​អង្វែង​របស់​ Chelea៕

ប្រភព៖ Mirror   ប្រែ​សម្រួល៖ សុខ លាងហ៊ត

អត្ថបទពេញនិយម