គគ្រឹកគគ្រេងណាស់! អាពាហ៍ពិពាហ៍ នី រតនា ម្សិលមិញ សុទ្ធតែតារាល្បីៗចូលរួម​

  • 2019-01-19 02:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 49

ចន្លោះមិនឃើញ

​ពិធី​មង្គលការ​របស់​តារា​ចម្រៀង នី រតនា បាន​ធ្វើ​ឲ្យ​កក្រើក​ក្នុង​វិស័យ​សិល្បៈ ​ដោយសារ​តែ​ការ​​រៀប​ចំ​មាន​ភាព​ទាក់​ភ្នែក ព្រម​ទាំង​ចំណាយ​អស់​ច្រើន​យ៉ាង​ភ្ញាក់​ផ្អើល។ ​អ្វី​កាន់​តែ​អស្ចារ្យ​ទៀត​នោះ ​ក្នុង​រាត្រី​ម្សិល​មិញ ​មាន​ភ្ញៀវ​ចូល​រួម​​ពិធី​នេះ​យ៉ាង​ច្រើន​កុះ​ករ ពិសេស​គឺ​តារា​​ល្បី​ៗ​តែ​ម្ដង។

​​តារា​ខ្លះ​ទោះ​មិន​បាន​មក​ជូន​ពរ​ជ័យ​សម្រាប់​ ពេល​ល្ងាច​ក៏​ពិត​មែន ​តែ​ក៏​ឆ្លៀត​នៅ​ពេល​ពិធី​សូត្រ​មន្ត ​​ឬ ពេល​ព្រឹក​ផង​ដែរ។ ​បន្ទាប់​ពី​រៀប​ការ​យ៉ាង​អធិកអធម​នៅ The Premier Center Sensok ​ដោយ​អញ្ជើញ​ភ្ញៀវ​ជាង​១០០​តុ និង​ចំណាយ​អស់​ប្រាក់​ជិត​១ម៉ឺន​ដុល្លារ​លើ​សម្អាង​ការ​រួច​មក ​ម្ចាស់​បទ "សៀម​រាប​ដួង​ចិត្ត​" ​គ្រោង​ទៅ​ក្រេប​ទឹក​ឃ្មុំ​នៅ​ក្រៅ​ប្រទេស ​ប៉ុន្តែ​ប្រទេស​ណា ​លោក​សុំ​លាក់​សិន​ ដោយ​ចង់​ឲ្យ​ទស្សនិកជន​ ភ្ញាក់​ផ្អើល​។

​ទស្សនា​កម្រង​រូប​ភាព​មង្គលការ​របស់​តារា​ចម្រៀង​ នី រតនា និង​​ភរិយា​ ដូច​ខាង​ក្រោម​៖

រាយការណ៍៖ កែវ សិរីរ័ត្ន

អត្ថបទ៖ លឹម សុនា