Emery ភ័យ បើ​ចាញ់ Chelsea​ អាច​នឹង​បញ្ចប់​ក្ដី​សង្ឃឹម Top4 របស់ Arsenal

  • 2019-01-19 02:56:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ​ក្រុម Arsenal លោក Unai Emery បារម្ភ​ថា បើ​ចាញ់​ទល់​នឹង Chelsea នៅ​យប់​នេះ អាច​​នឹង​បញ្ចប់​​ឱកាស​ដណ្ដើម​យក​​ក្រុម​កំពូល​ទាំង​៤​នៅ Premier league។

កាំភ្លើង​ធំ​នឹង​គម្លាត​៩​ពិន្ទុ​ ពី​ក្រោយ​ Chelsea ដែល​កំពុង​ស្ថិត​នៅ​លេខ​៤ ប្រសិន​ពួក​គេ​បរាជ័យ​នៅ​កីឡដ្ឋាន Emirates។ សាកសួរ តើ​បញ្ហា​នេះ​អាច​ប៉ះពាល់​ដល់​ក្រុម​ទេ? លោក Emery ឆ្លើយ​ថា៖ "ខ្ញុំ​គិត​ថា​ ប៉ះ​ពាល់។ នៅ​ថ្ងៃ​សៅរ៍​នេះ ពួក​យើង​​នឹង​ធ្វើ​គ្រប់​យ៉ាង​តាម​ដែល​អាច​ធ្វើ​បាន​ទល់​នឹង​ពួក​គេ៛៕

Arsenal បរាជ័យ​៣​ប្រកួត ក្នុង​ចំណោម​៦​​ប្រកួត​ចុងក្រោយ​របស់​ពួក​គេ​នៅ Premier league។ ចុង​ក្រោយ​ពួក​គេ​ចាញ់​ West Ham កាល​ពី​សប្ដាហ៍​មុន ធ្វើ​បាត់​ឱកាស​ច្រើន​ដើម្បី​ប្រជែង​​កន្លែង​ទៅ​លេង Champions League។ Emery បាន​បន្ថែម​ថា ក្រោយ​ចាញ់ West Ham គឺ​​គម្លាត​​ពិន្ទុ​ច្រើន​មែនទែន​ដល់​៦​ពិន្ទុ​ពី Chelsea ប៉ុន្តែ​​ប្រកួត​ក្រោយ​ជាមួយ​តោខៀវ​ជា​ឱកាស​ពួក​គេ​បាន​ខិត​ជិត​គ្នា​វិញ៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម