អុញ! Netflix សារភាព​ថាខ្លាច Fortnite ជាង HBO

  • 2019-01-19 03:12:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ផ្ដល់​សេវាចាក់បញ្ចាំងរឿងកម្សាន្តលើអ៊ីនធឺណិត Netflix បាន​សារភាព​ថ្មីៗ​នេះ​​ថា វីដេអូ​ហ្គេម​អនឡាញ Fortnite ជាគូប្រជែងដែលគំរាមកំហែង​ដល់​ជំនួញ​របស់​ខ្លួន​ ខ្លាំង​ជាង​ក្រុមហ៊ុន​ទូរទស្សន៍​ខ្សែកាប HBO។

ក្រុមហ៊ុន​អាមេរិក​នេះ​បន្ត​ថា មនុស្ស​រាប់​សិប​លាន​នាក់​ បាន​ចំណាយ​ពេល​​ច្រើន​ម៉ោង​ក្នុង​មួយ​ថ្ងៃ ​លេង​ហ្គេម Fortnite លើ​ស្មាតហ្វូន tablets, consoles និង​កុំព្យូទ័រ។

““នៅ​អាមេរិក យើង​រក​ចំណូល​បាន​ប្រហែល ១០% នៃ​ការ​ចាក់​ផ្សាយ​ទូរទស្សន៍ (Television screen) និង​តិច​ជាង​នេះ បាន​មក​ពី​ទូរសព្ទ (Mobile screen time) ខណៈ​ប្រទេស​ផ្សេង​ទៀត យើង​រក​បាន​តិច​ជាង​នេះ។ នេះ​បើ​តាម​ការ​ឱ្យដឹង​របស់ Netflix ក្នុង​របាយការណ៍​ចំណូល​ប្រចាំ​ត្រីមាស​របស់​ខ្លួន កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។

ឆ្នាំ​២០១៨ Fortnite មាន​អ្នក​លេង​ច្រើន​ជាង ២០០លាន​នាក់ និង​អ្នក​លេង​ចំណាយ​ពេល​ពី ៦ ទៅ ១០ ម៉ោង​ក្នុង​មួយ​សប្ដាហ៍ ចំណែក Netflix មាន​អ្នកទិញ​ (subscribers) លេង​តែ ១៣៩ លាននាក់​ប៉ុណ្ណោះ។

Netflix បញ្ជាក់​ថា៖ “មាន​គូប្រជែង​រាប់​ពាន់ ផ្ដល់​ការ​កម្សាន្ត​ដល់​អ្នក​លេង​នៅ​ក្នុង​ទីផ្សារ ហើយ​អ្នកលេង​នឹង​បាន​បទពិសោធន៍​ដ៏​អស្ចារ្យ​ទាំង​នោះ។ មិន​ដូច HBO ទេ Fortnite  ជា​ហ្គេម​លេង​ឥត​គិតថ្លៃ ​ដែល​អ្នក​លេង​អាច​លេង​​លើ​ឧបករណ៍​របស់់​ពួកគេ​បាន​គ្រប់​ពេល”។

បើតាម​របាយការណ៍ពី SuperData ហ្គេម Fortnite: Battle Royale របស់​ក្រុមហ៊ុន Epic Games កើប​ចំណូល​បាន ២,៤ ពាន់​លាន​ដុល្លារ​ ជាប់​ជា​ហ្គេម​ពេញ​និយម​បំផុត​ក្នុង​លោក​ប្រចាំ​ឆ្នាំ ២០១៨៕

ប្រភព៖ Bgr   ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ