តាមជំនឿនិងវប្បធម៌អឺរ៉ុប ម៉ាដូណា អាចនឹងចូលរោងការឆាប់ៗបន្ទាប់ពី នី រតនា

  • 2019-01-19 06:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ពិធី​រៀប​ការ​របស់​តារា​ចម្រៀង នី រតនា ​កាល​ពី​យប់​មិញ ​លោក ម៉ា​ដូ​ណា ​បាន​ចាប់​បាច់​ផ្កា​ពី​កូន​ក្រមុំ ដែល​តាម​វប្បធម៌ និង​​ជំ​នឿ​ខាង​អឺ​រ៉ុប ​យល់​ថា លោក​អាច​នឹង​ចូល​រោង​ការ​ឆាប់​ៗ។

ក្នុង​ពិធី​ដែល​មាន​តារា​ល្បី​ៗ​ជា​ច្រើន​ចូល​រួម​ជាង​១ពាន់​នាក់ ​មាន​ទាំង​ក្រមុំ​កំលោះ​ជា​ច្រើន​មក​ឈរ​ត្រៀប​ត្រា​ដណ្ដើម​គ្នា រង់​ចាំ​ចាប់​បាច់​ផ្កា​ពី​កូន​ក្រមុំ ហេង សុវណ្ណ​ភក្កិ​ណា ​របស់​លោក នី រតនា។ ​តែ​បែរ​ជា​ធ្លាក់​លើ​ដៃ​តារា​ពហុ​ជំនាញ ម៉ា ដូ​ណា​ ទៅ​វិញ។

ឃើញ​បែប​នេះ លោក ប៉ែន​ ចំរុង ​និង អ្នក​នាង ​ទូច ស្រី​ល័ក្ខ ​ជា​ពិធីករ​​ក្នុង​រាត្រី​នោះ ​ប្លែក​ចិត្ត​និង​និយាយ​ចំអន់​លេង​ថា លើក​នេះ​ភេទ​ទី​៣ ចាប់​បាន​ផ្កា ធ្វើ​ឲ្យ​សើច​គ្រប់​គ្នា។ ​ចំណែក​លោក ម៉ា ដូ​ណា វិញ ​អោប​ផ្កា​មិន​លែង​នោះ​ទេ ។

ជា​ទូ​ទៅ ​គេ​មាន​ជំនឿ​ថា ​អ្នក​ណា​ចាប់​បាន​ផ្កា​ក្នុង​ថ្ងៃ​រៀប​ការ​បែប​នេះ ​ប្រាកដ​ជា​នឹង​មាន​ដំណឹង​ល្អ​ជា​មិន​ខាន។ បើ​និយាយ​ពី​លោក ហេង ទ្រី ជា​គូ​ស្នេហ៍​របស់​តារា​មាន​រហស្សនាម រាជិនី​មុខ​សេះ ​រូប​នេះ ក៏​ធ្លាប់​ព្រលយ​ម្ដង​ហើយ ​ថា​ចង់​សុំ​ម្ចាស់​ចិត្ត​របស់​ខ្លួន រៀប​ការ​នៅ​ឆ្នាំ​២០១៩ តែ​ចៃដន្យ​ពេល​នោះ​មាន​បញ្ហា​ស្នេហា​បន្តិច​បន្តួច​ រឿង​នេះ​ក៏​ត្រូវ​ផ្អាក​សិន។

នេះ​អាច​ជា​សញ្ញាណ​ល្អ រវាង​អ្នក​ទាំង​ពីរ ក្រោយ​ពី​ប្រកាស​ចំណង​ស្នេហ៍​ជា​សាធារណៈ​ឲ្យ​ទស្សនិកជន​ដឹង​លឺ គួប​ផ្សំ​នឹង​លោក ម៉ា​ដូ​ណា ចាប់​បាន​ផ្កា​បែប​នេះ​ទៀត អាច​ថា​លោក​នឹង​ជិត​មាន​ដំណឹង​ល្អ​ក៏​ថា​បាន។

ទោះ​យ៉ាងណា តារា​រូប​នេះ មិន​ទាន់​ចង់​គិត​គូ​លើ​បញ្ហា​រៀប​ការ​នោះ​ទេ ដោយ​លោក​គ្រាន់​តែ​ទៅ​​ឈរ​ចាប់​បាច់​ផ្កា​លេង​ជាមួយ​អ្នក​ចូលរួម​ផ្សេង​ទៀត ដើម្បី​បង្កើន​ភាព​សប្បាយ​រីករាយ​តែ​ប៉ុណ្ណោះ៕

រាយការណ៍៖ កែវ សិរីរ៍ត្ន​​​​​

អត្ថបទ៖ លឹម សុនា