គួរឲ្យរន្ធត់! ផ្ទុះបំពង់បង្ហូរសាំងនៅម៉ិកស៊ីកូ សម្លាប់មនុស្សយ៉ាងហោច ៧៣នាក់ (មានវីដេអូ)

  • 2019-01-20 01:50:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យ៉ាង​ហោច​ណាស់​មាន​មនុស្ស ៧៣​នាក់ ត្រូវ​បាន​សម្លាប់​នៅ​ភាគ​កណ្ដាល​ប្រទេស​ម៉ិកស៊ីកូ​ក្រោយ​បំពង់​បង្ហូរ​សាំង​ផ្ទុះ​កាល​ពី​ល្ងាច​ថ្ងៃ​សុក្រ​ទី១៩​ខែ​មករា​នេះ។

យោង​តាម​អភិបាល​នៃ​រដ្ឋ Hidalgo លោក Omar Fayad ឲ្យ​ដឹង​ក្នុង​សន្និសីទ​កាល​ពី​ថ្ងៃ​សៅរ៍​ថា ក្រៅ​ពី​អ្នក​ស្លាប់​ជា​ច្រើន​នាក់ ក្នុង​នោះ​ក៏​មាន​អ្នក​រង​របួស​យ៉ាង​ហោច​ជាង ៧០​នាក់​ផ្សេង​ទៀត​ផង​ដែរ ខណៈ​ពេល​ដែល​អ្នក​រង​របួស​ស្រាល​ខ្លាំង​នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ Shriners។ ក្រោយ​កើត​ហេតុ ក្រុមហ៊ុន​ប្រេង​រដ្ឋ Pemex និយាយ​ថា​ខ្លួន​កំពុង​បើក​ការ​ស៊ើប​អង្កេត​ជុំវិញ​ករណី​នៃ​ការ​ផ្ទុះ​នេះ ខណៈ​ជំហាន​ដំបូង​ក្រុមហ៊ុន បាន​ដាក់​ការ​សង្ស័យ​ថា​ដោយ​សារ​មាន​ការ​លួច​បង្ហូរ​ប្រេង​ខុស​ច្បាប់​ក្នុង​តំបន់។ ចំណែក​ឯ​ប្រជាជន​ដែល​រស់​នៅ​តាម​​តំបន់​ជុំវិញ​បំពង់​បង្ហូរ​ដែល​ត​ភ្ជាប់​ពី​ទីក្រុង Tuxpan ទៅ Tula ត្រូវ​បាន​ជម្លៀស​ចេញ​ទៅ​កាន់​ទី​សុវត្ថិភាព។

គួរ​ឲ្យ​ដឹង​ថា កាល​ពី​ឆ្នាំ​ ២០១០​ក៏​ធ្លាប់​មាន​ករណី​ដូច​គ្នា​នេះ​នៅ​ក្នុង​រដ្ឋ Peubla ដែល​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាង​ហោច ២៨​នាក់ ដោយ​សារ​មាន​ការ​លួច​បង្ហូរ​ប្រេង​ខុស​ច្បាប់​ផង​ដែរ៕

សូមទស្សនាវីដេអូខាងក្រោម ៖

ប្រភព៖ CNN   ប្រែសម្រួល ៖ រ័ត្ន