រូប​ថត​ប៉ុន្មាន​សន្លឹក​ពី​ជាង​ធ្វើ​រថយន្ត​សង្ហា បង្ហើប​ចង់​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​សម្ដែង

  • 2019-01-20 03:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ថត​រូប​ជា​លក្ខណៈ​ម៉ូដែល​លើក​ដំបូង​ជាង​ធ្វើ​រថយន្ត ចាន់​ ដាវុធ លោក​ទទួល​បាន​ការ​ចាប់​អារម្មណ៍​និង​សរសើរ​ពី​សម្រស់​ស្រស់​សង្ហា​របស់​លោក ហើយ​ក៏​មាន​បំណង​ប្រឡូក​ចូល​ក្នុង​វិស័យ​សិល្បៈ​ជា​ផ្លូវការ​ផង​ដែរ។

ប៉ុន្មាន​សប្ដាហ៍​មុន Sabay បាន​ចុះ​ផ្សាយ​ពី​ ដាវុធ រួច​មក​ហើយ​ដោយ​លោក​ទទួល​បាន​ការ​គាំទ្រ​ជា​ខ្លាំង​ពី​រូប​ថត​ប៉ុន្មាន​សន្លឹក​របស់​ លោក សៀន សិទ្ធិគន្ធ ហើយ​ពេល​នេះ​ក៏​បាន​ត្រលប់​មក​វិញ​ជា​មួយ​រួប​ថត​ថ្មីៗ​ទៀត​សុទ្ធ​តែ​ស្រស់​សង្ហា​និង​គួរ​ឲ្យ​ចាប់​អារម្មណ៍។ ថ្លែង​មក​កាន់​ Sabay ផ្ទាល់​ ដាវុធ និយាយ​ថា ខ្លួន​ពិត​ជា​មាន​អារម្មណ៍​រំភើប​ខ្លាំង​ ព្រោះ​មិន​នឹក​ស្មាន​ថា​នឹង​មាន​អ្នក​ចាប់​អារម្មណ៍​រូប​ថត​ខ្លួន​ដល់​ថ្នាក់​នេះ។ "ហ្នឹង​ហើយ​ខ្ញុំ​ពិត​ជា​មាន​ចិត្ត​រំភើប​ខ្លាំង​មែន​ទែន ព្រោះ​មិន​នឹក​ស្មាន​ថា​នឹង​មាន​អ្នក​ចូល​ចិត្ត​ច្រើន​ដល់​ថ្នាក់​នេះ ព្រោះ​នេះ​ខ្លួន​គ្រាន់​តែ​ថត​រូប​លេង​ធម្មតា"។ ដាវុធ បញ្ជាក់​បន្ថែម។

មិន​ត្រឹម​តែប៉ុណ្ណោះ​ លោក​ក៏​មាន​បំណង​ចង់​ក្លាយ​ជា​តារា​សម្ដែង​ផង​ដែរ ដោយ​ទើប​តែ​ចូលរួម​ថត​ក្នុង​ស្ប៉ត​ពាណិជ្ជកម្ម​ថ្មី​មួយ​។ ជុំ​វិញ​ការ​សម្ដែង​ដំបូង​​ ដាវុធ បង្ហើប​ថា​វា​ពិត​ជា​មាន​ការ​លំបាក​ខ្លាំង​ដោយ​សារ​តែ​ជា​ការ​ថត​លើក​ដំបូង ប៉ុន្តែ​នឹង​នៅ​តែ​ស្វាគមន៍​ការងារ​សម្ដែង​ថ្មីៗ​ជា​និច្ច​។

នេះ​ជា​បណ្ដា​រូប​ថត​ថ្មីៗ​របស់​លោក ចាន់ ដាវុធ៖

អត្ថបទ៖ ធារ៉ូ

អត្ថបទថ្មី