Facebook ឲ្យ​សិស្ស​ ១០០ នាក់ តេស្ត​កម្មវិធី​វិដេអូ​ថ្មី អាចដាក់​ប្រើ​ឆាប់ៗ​នេះ

  • 2019-01-21 02:50:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Facebook កំពុង​ព្យាយាម​ទាក់ទាញ​យុវវ័យ​កាន់​តែ​ច្រើន​ទៅ​កាន់​បណ្ដាញ​សង្គមរបស់ខ្លួន ជាមួយ​ផលិតផល​វីដេអូ​បែប​ថ្មី​។បណ្ដាញ​សង្គម​យក្ស​នេះ​អភិវឌ្ឍន៍​ប្រព័ន្ធ LOL ដោយ​មាន​ជា​វីដេអូ​បែប​កំប្លែងៗ​ផ្អែក​លើ​ឥរិយាបថ​មនុស្ស​។ នេះ​បើ​តាម​របាយការណ៍​មួយ​ពី​វេបសាយ TechCrunch។ 

Facebook ជា​ម្ចាស់ Instagram ជា​កម្មវិធី​ចែករំលែក​រូបភាព​ដ៏​ពេញនិយម​ក្នុង​ស្រទាប់​យុវវ័យ ប៉ុន្តែ​នៅ​ពិបាក​រក្សា​អ្នក​ប្រើប្រាស់​ក្មេងៗ ដូច​នឹង Snapchat។ Facebook បាន​ចម្លង​មុខងារ​របស់ Snapchat ជាមួយ​នឹង​មុខងារ​ Stories អាច​ឲ្យ​អ្នក​ប្រើប្រាស់​ចែករំលែក​រូបភាព និង​វីដេអូ​ដែល​នឹង​បាត់​វិញ​ក្នុង​រយៈពេល ២៤ម៉ោង។ ឆ្នាំ​មុន ក្រុមហ៊ុន​ក៏​បាន​ដាក់​គោលដៅ​លើ​យុវវ័យ​ដោយ​ការ​បញ្ចេញ​កម្មវិធី​វីដេអូ Lasso ប៉ុន្តែ​មិន​សូវ​មាន​ការ​ទាក់ទាញ​នោះ​ទេ​។ 

ប្រព័ន្ធ LOL បាន​បែកចែក​ជា​ក្រុមៗ ដូចជា For You, Animals, Fails និង Pranks។ សិស្ស​វិទ្យាល័យ​ចំនួន ១០០ នាក់​កំពុង​សាកល្បង​ផលិតផល​នេះ​។ នេះ​បើ​តាម​វេបសាយ TechCrunch។ យ៉ាង​ណា​មិញ Facebook មិន​ទាន់​សម្រេច​ចិត្ត​ថា LOL នឹង​ជា​កម្មវិធី​ដាច់​ដោយ​ឡែក ឬ​ជា​មុខងារ​បន្ថែម​លើ​កម្មវិធី Facebook នោះ​ទេ​៕​

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Cnet   ប្រែ​សម្រួល៖ ប៊ុនធឿន

អត្ថបទពេញនិយម