ពិត​ជា​គួរ​ឲ្យ​សោក​ស្ដាយ សាស្ត្រាចារ្យ​​បង្ហាត់​ចម្រៀង គង់ ណារី​ ទទួល​មរណភាព​ថ្ងៃ​នេះ

  • 2019-01-20 09:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 40

ចន្លោះមិនឃើញ

សាស្ត្រាចារ្យ​បង្ហាត់​ចម្រៀង​ គង់​ ណារី បាន​ទទួល​មរណភាព​នៅ​​វេលាថ្ងៃត្រង់​ ទី២០​ខែមករា​នេះដោយ​រោគា​ពាធ​ក្នុង​វ័យ​ ៦៥​ឆ្នាំ បន្ទាប់​ពី​សម្រាក​ព្យាបាល​​​ជិត​២​ខែ​ នៅ​មន្ទីរពេទ្យ​ព្រះ​កុសមៈ។

សាស្ដ្រាចារ្យ គង់ ណារី

ដំណឹង​នេះ​ត្រូវ​បាន​ចែក​ចាយ​តាម​រយៈ​ គណនី​ហ្វេសប៊ុក​របស់​លោក ហេង​ ឡុង ប្រធាន​សមាគម​មិត្ត​សិល្បៈ​ស្ម័គ្រ​ចិត្ត​ជួយ​សង្គម​ បញ្ជាក់​ថា​អ្នក​គ្រូ គង់ ណារី បាន​ទទួល​មរណៈភាព​ហើយ និង​សូម​ឲ្យ​សិល្បករ​សិល្ប​ការិនី​ទាំង​អស់ ចូលរួម​រំលែក​ទុក្ខ​និង​ពិធី​បុណ្យ។

សាស្ត្រាចារ្យ​ គង់​ ណារី ជា​គ្រូបង្ហាត់​ចម្រៀង​មួយ​រួប​នា​ទស្សវត្ស​ទី​៨០ ដោយ​ធ្លាប់​បង្ហាត់​បង្រៀន​តារា​ល្បីៗ​ជា​ច្រើន​ដូច​ជា លោក ឃុំ ប៉ុណ្ណាដែត, ទិត្យ វិច្ឆិកា, ហង្ស​ ពិសី, យ៉ុង​ កន្និកា, លោក ទុយ​, លោក អ៊ុក ណារីម​ និង​តារា​ៗ​ជា​ច្រើន​រូប​ទៀត​ផង​ដែរ។

សព​របស់​សាស្ដ្រាចារ្យ ត្រូវ​បាន​បញ្ជូន​ទៅ​វត្ត​ស្រះ​ចក ខណ្ឌ​ដូន​ពេញ​ រាជធានី​ភ្នំពេញ ដើម្បី​តម្កល់​និង​រៀប​ចំ​ធ្វើ​បុណ្យ​តាម​ប្រពៃណី៕

​​​​

អត្ថបទ៖ ធារ៉ូ