Suga ទិញផ្ទះ ១កន្លែងថ្លៃរាប់លានដុល្លារ និងក្លាយជាអ្នកជិតខាង​តារាល្បីៗជាច្រើន

  • 2019-01-21 02:18:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រម្លឹក​ទៅ​កាល​ពី​ខែ​វិច្ឆិកាព័ត៌មាន​ទាក់ទង​នឹង​ Jin សមាជិក​ចាស់​ជាង​គេ​ប្រចាំ​ក្រុម BTS ដែលបាន​ទិញ​អគារ​ស្នាក់នៅ​តម្លៃ​រាប់​លាន​ដុល្លារ​ បាន​ល្បី​សុសសាយ​បំផុត​ ហើយ​ពេល​នេះ​ឈាន​ដល់​វេន​ Suga ម្ដង។

ផ្អែក​តាម​វិបសាយ​ Allkpop បាន​ឲ្យ​ដឹង​ថា​ Suga បាន​ទិញ​អចលនទ្រព្យ​មួយ​ក្នុង​តំបន់​ UN Village ស្ថិត​ក្នុង​ទីក្រុង​សេអ៊ូល កាល​ពី​ខែ​សីហា​ ឆ្នាំ ២០១៨​មក​ម្ល៉េះ ក្នុង​តម្លៃ​ ៣,៤ពាន់លានវ៉ុន (ប្រហែល​ ៣លានដុល្លារ) សម្រាប់​អចលនទ្រព្យ​នេះ​ដែរ ត្រូវ​បាន​គេ​ដឹង​ថា​ លោក​មិន​បាន​ទទួល​ប្រាក់​កម្ចី​ឡើយ ដោយ​ទិញ​ជា​លុយសុទ្ធ​វិញ។

សម្រាប់​តំបន់​ UN Village នេះ​ដែរ ត្រូវ​បាន​គេ​ដឹង​ថា​ ជា​បណ្ដុំ​គេហដ្ឋាន​របស់​ម្ចាស់​ក្រុមហ៊ុនជា​ច្រើននាក់​ ក៏ដូចជាកំពូល​តារា​ល្បីៗ​ដូចជា៖ T.O.P (ក្រុម BIGBANG), Park Na Rae, Shin Min Ah, Ha Ji Won, Tony An,Sean, Uhm Jung Hwa និង​តារា​ជា​ច្រើន​នាក់​ទផ្សេងទៀត។

T.O.P
Shin Min Ah

យ៉ាងណា​មិញ​ បើ​ទោះ​បី​ជា​ Suga បាន​ទិញ​ផ្ទះ​តាំង​​ពី​ខែសីហា​ក្ដី​ ប៉ុន្តែ​លោក​ទើប​តែ​សម្រេច​រើ​ទៅ​នៅ​កាល​ពី​ពេល​ថ្មីៗនេះ​ប៉ុណ្ណោះ។ ប៉ុន្តែ​ទោះ​បី​មាន​ផ្ទះ​ផ្ទាល់​ខ្លួន​ក៏​ដោយ​ ក៏​ Suga និង​ Jin នៅតែ​បន្ត​រស់​នៅ​រួមសុខទុក្ខជាមួយ​នឹង​សមាជិក​ទាំង​ ៥​នាក់​ទៀត​របស់​ BTS ដូចមុនដែរ៕

ផ្ទះរបស់ Jin

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ យី សុធារី