លេងឈុតធំតែម្តង ផ្សារ​ម៉ាក្រូ ត្រៀមសម្ពោធ​សាខាថ្មី នៅទឹកដីអង្គរ

  • 2019-01-21 13:17:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពី​ទទួលបាន​ភាព​ជោគ​ជ័យ នៅ​សាខា​ដំបូង​ទី​១​របស់​ខ្លួន​នៅ​រាជធានី​ភ្នំពេញ ផ្សារ​ម៉ាក្រូ​កំពុង​ពង្រី​ក​ខ្លួន​នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​ផ្គត់​ផ្គង់​ផលិតផល​និង​សេវា​ផ្សេងៗ​ជូន​ប្រជា​ជន​កម្ពុជា​។ កម្មវិធី​សម្ពោធ​បើក​ផ្សារ​ដែល​មាន​រយៈពេល​៣​ថ្ងៃ ពី​ថ្ងៃទី​ ២៣ ​ដល់​ថ្ងៃទី​ ២៥ ខែ​មករា ឆ្នាំ​២០១៩ នឹង​មាន​ការ​រៀបចំ​ដូចខាងក្រោម​៖​

- ថ្ងៃទី​២៣ ខែ​មករា​៖ អាជីវករចាប់ហួយនៅខេត្តសៀមរាប នឹងត្រូវបានអញ្ជើញឱ្យចូលរួមដើម្បីស្វែងយល់អំពីផលចំណេញនៃការធ្វើអាជីវកម្មជាមួយផ្សារម៉ាក្រូ ក៏ដូចជាស្វែងយល់ពីផលប្រយោជន៍នៃការក្លាយខ្លួនជាអតិថិជនសមាជិក ម៉ាក្រូមិត្តសំឡាញ់ចាប់ហួយ (MRA)។

- ថ្ងៃទី​២៤ ខែ​មករា​៖ ប្រតិបត្តិករសណ្ឋាគារ ភោជនីយដ្ឋាន និង សេវាកម្មអាជីវកម្មម្ហូបអាហារ និងត្រូវបានអញ្ជើញដើម្បីស្វែងយល់ពីដំណោះស្រាយនៃអាជីវកម្មរបស់ពួកគេជាមួយនឹងផលិតផលច្រើនមុខទាំងផលិតផលក្នុងស្រុក និងផលិតផលនាំចូលពីបរទេស រួមជាមួយនឹងកម្មវិធីផ្សេងៗដូចជាការចម្អិនម្ហូបអាហារដោយចុងភៅជនជាតិថៃ និងខ្មែរផងដែរ។

- ថ្ងៃទី​២៥ ខែ​មករា​៖ កម្មពិធីសម្ពោធផ្សារម៉ាក្រូ សៀមរាបជាផ្លូវការ ត្រូវបានផ្តល់កិតិ្តយសក្រោមអធិបតីភាពរបស់សម្តេច ពិជ័យសេនា ទៀ បាញ់។ ផ្សារម៉ាក្រូ សៀមរាប នឹងបើកទ្វាសម្រាប់ជូនអតិថិជនពីម៉ោង១០ព្រឹកតទៅ។ អតិថិជនដែលជាម្ចាស់អាជីវកម្មគ្រប់រូបត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅដើម្បីចូលរួមក្នុងកម្មវិធីសប្បាយៗ ការផ្តល់ជូនពិសេសនូវទំនិញជាង១ម៉ឺនមុខ។

ផ្សារ​ម៉ាក្រូ ដែល​មានបទពិសោធន៍​ជា​ជាង​៣០​ឆ្នាំ ​ជា​សមាជិក​ម​ជ្ឈ​មណ្ឌល​ចែកចាយ​ផលិតផល​បោះ​ដុំ​ធំ​បំ​ផុតពី​ប្រទេស​ថៃ ដោយ​លក់​ក្នុង​តម្លៃ​ពិសេស​ដល់​អតិថិជន​នៅក្នុង​ខេត្តសៀមរាប​នេះទៀត​ផង។

សាខាខេត្តសៀមរាបនេះ មានទីតាំងនៅផ្លូវជាតិលេខ៦ ភូមិគោកត្នោត ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប និងបើកដំណើរការជារៀងរាល់ថ្ងៃចាប់ពីម៉ោង ៦ព្រឹកដល់ម៉ោង១០យប់។

ទំនាក់ទំនង ផ្សារម៉ាក្រូ តាមរយៈ៖

១. កន្លែងបម្រើអតិថិជន៖ សាខាខេត្តសៀមរាប

២. លេខទូរសព្ទផ្សារម៉ាក្រូ ខេត្តសៀមរាប៖ ០៦៣ ៩០០ ១២៣

៣. គេហទំព័រ៖ www.makrocambodia.com

៤. Facebook៖ www.facebook.com/makrocambodia

អត្ថបទ៖ ថា ម៉ាលីដា