ឥឡូវនេះចង់ទៅលេងកោះបាលី ត្រូវអស់ថ្លៃពន្ធ១០ដុល្លារ ព្រោះហេតុផលមួយ

  • 2019-01-21 08:29:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កោះ​បាលី បាន​កំណត់​យក​កម្រៃ​ពន្ធ ១០ដុល្លារ​លើ​ភ្ញៀវ​ទេសចរ​បរទេស ដែល​ថវិកា​ទាំង​នោះ​នឹង​ត្រូវ​ប្រើ​ដើម្បី​អភិរក្ស​បរិស្ថាន និង​វប្បធម៌។

រដ្ឋបាល​កោះ​បាលី បាន​ព្រាង​ច្បាប់​ស្ដី​ពី​ការ​យក​ពន្ធ ដែល​ខ្លួន​បាន​ពិភាក្សា​ជាមួយ​សមាជិក​សភា​តាំង​ពី​ខែ​ធ្នូ។ លោក Wayan Koster អភិបាល​កោះ​បាលី បាន​និយាយ​ថា ប្រាក់​ចំណូល​ពី​ពន្ធ​ទេសចរ​នឹង​ត្រូវ​បាន​ប្រើ​ដើម្បី​ជា​មូលនិធិ​សម្រាប់​កម្មវិធី​អភិរក្ស​បរិស្ថាន និង​វប្បធម៌​បាលី។

គួរ​ឲ្យ​ដឹង​ថា កោះ​បាលី ដែល​ជា​ទិសដៅ​ទេសចរ​ដ៏​ល្បីល្បាញ​មួយ​​ស្ថិត​ក្នុង​ប្រទេស​​ឥណ្ឌូនេស៊ី ទទួល​បាន​ភ្ញៀវ​ទេសចរ​បរទេស​សរុប ៥,៧លាន​នាក់​នៅ​ក្នុង​ឆ្នាំ២០១៧ ដែល​ភាគ​ច្រើន​មក​ពី​ប្រទេស​ចិន និង​អូស្ត្រាលី។

យ៉ាងណាមិញ កោះ​បាលី​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​កើន​ឡើង​នៃ​បរិមាណ​កាក​សំណល់​ប្លាស្ទិក​នៅ​លើ​ឆ្នេរសមុទ្រ និង​ក្នុង​ទឹក​របស់​ខ្លួន។ កាក​សំណល់​ប្រមាណ ៣ ៨០០តោន ត្រូវ​បាន​ផលិត​នៅ​លើ​កោះ​នោះ​ជា​រៀង​រាល់​ថ្ងៃ ហើយ​មាន​តែ ៦០ភាគរយ​ប៉ុណ្ណោះ ដែល​បាន​ចាក់​ចោល​នៅ​កន្លែង​ចាក់​សំរាម៕

ប្រភព៖ Straits Times   ប្រែ​សម្រួល៖ សេង ឡុង