10 Years Challenge! មកមើលភាពខុសគ្នា ៨តំបន់នៅភ្នំពេញពី១០ឆ្នាំមុន និងបច្ចុប្បន្ន

  • 2019-01-21 09:18:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទំព័រ​ហ្វេសប៊ុក មក​ដល់-Arrived បាន​ធ្វើ​ការ​ប្រៀប​ធៀប​រាជធានី​ភ្នំពេញ កាល​ពី​ឆ្នាំ​២០០៨ និង​បច្ចុប្បន្ន​តាម​រយៈ Google ដោយ​យក​មក​ប្រៀបធៀប​គ្នា បាន​បង្ហាញ​អំពី​ការ​ប្រែប្រួល​ខុស​គ្នា​ស្រលះ​តែ​ម្ដង។ នេះ​បាន​បញ្ជាក់​ថា រាជធានី​ភ្នំពេញ មាន​ការ​អភិវឌ្ឍ​ទៅ​មុខ​ឆាប់​រហ័ស ជាមួយ​នឹង​កំណើន​សេដ្ឋកិច្ច​ដ៏​ខ្លាំង​ក្លា តាម​រយៈ​ការ​វិនិយោគ​ពី​បរទេស។ លំនៅ​ឋាន កន្លែង​កម្សាន្ត សណ្ឋាគារ អគារ​ពាណិជ្ជកម្ម បាន​រីក​លូត​លាស់​ដូច​ផ្សិត​ពេញ​រាជធានី​ភ្នំពេញ។

សូម​មក​មើល​ភាព​ខុស​ប្លែក​គ្នា​កាល​ពី​១០​ឆ្នាំមុន និង​បច្ចុប្បន្ន​នៅ​៨​កន្លែង ក្នុង​រាជធានី​ភ្នំពេញ​ដូច​ខាង​ក្រោម៖

១. តំបន់បឹងកក់

២. តំបន់ជើងឯក

៣. តំបន់ជ្រោយចង្វារ

៤. តំបន់កោះពេជ្រ

៦. តំបន់សែនសុខ

៧. តំបន់ភ្នំពេញថ្មី

៨. តំបន់បឹងបាយ៉ាប

សូម​ជម្រាប​ជូន​ថា គិត​ត្រឹម​ដើម​ឆ្នាំ​២០១៨ អគារ​ខ្ពស់ៗ​នៅ​ភ្នំពេញ​មាន​ចំនួន ៩៧៩​អគារ។ ចំណែក​ឯ​ទីក្រុងរណប អគារពាណិជ្ជកម្ម សំណង់បុរី ផ្ទះល្វែង អគារស្នាក់នៅ រួមសណ្ឋាគារ និងខុនដូ មាន​ចំនួន ១៩៩កន្លែង។ សណ្ឋាគារប្រណីតៗចំនួន ២៨៨កន្លែង ។ នេះ​បើ​តាម​របាយការណ៍​របស់​សាលា​រាជធានី​ភ្នំពេញ។

ក្រៅ​ពី​នេះ​ការ​សាងសង់ថ្មីៗ​មាន​ចំនួន ១ ១០១គម្រោង លើផ្ទៃដីសំណង់ សរុបជិត ៣,៨លានម៉ែត្រក្រឡា ដែលមានទំហំ ទុនវិនិយោគប៉ាន់ស្មាន ប្រមាណ ១,៩ពាន់លានដុល្លារអាមេរិក ដែល​អភិបាល​រាជធានី​ភ្នំពេញ​ទទួល​បាន។

ភាគខាងត្បូងរាជធានីភ្នំពេញ ជាតំបន់ប្រកបដោយសក្កានុពលខ្ពស់ ហ៊ុមព័ទ្ធទៅដោយ មជ្ឈមណ្ឌលពាណិជ្ជកម្ម លំនៅឋានប្រណីត និងជាតំបន់ប្រមូលផ្តុំ ទៅដោយឧទ្យានបុរី ប្រកបដោយប្រណីតភាព ក្នុងរាជធានីភ្នំពេញ៕

អត្ថបទ៖ វឌ្ឍនៈ