៥យ៉ាង ជួយឲ្យពិភពលោកស្រស់ញញឹមគ្មានកាកសំណល់ បើមនុស្សគ្រប់គ្នាមានចិត្តជួយ

  • 2019-01-21 10:29:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតផលដែលអាចប្រើបានតែមួយដង (single-use products) កែវក្រដាសឬជ័រ ស្លាព្រាជ័រ ចានជ័រ និងសម្ភារៈផលិតពីប្លាស្ទិកមួយចំនួនទៀត រួមទាំងសំបកវេចខ្ចប់។ ទាំងអស់នេះមានតម្រូវការប្រើប្រាស់កើនឡើងយ៉ាងឆាប់រហ័សដោយសារតែផលិតផលទាំងនោះមានតម្លៃថោក និងផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ ហើយចុងក្រោយប្រែក្លាយជាសំណល់ចោលទៅក្នុងបរិស្ថាន។

សកម្មភាពរបរប្រចាំថ្ងៃរបស់អ្នកភូមិនៅសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ

អ្នកវិទ្យាសាស្រ្តបានរកឃើញកាកសំណល់ប្លាស្ទិកនៅតំបន់អាក់ទិក និងកោះដាច់ស្រយាលមួយចំនួន ហើយនាពេលថ្មីៗនេះថង់ប្លាស្ទិកទាំងមូលត្រូវបានគេរកឃើញនៅអន្លង់បាតមហាសមុទ្រជ្រៅបំផុតរបស់លើពិភពលោក(Mariana Trench) ដែលជាកាកសំណល់បង្កើតដោយមនុស្សហើយត្រូវបានបញ្ចេញចោលទៅក្នុងបរិស្ថាន។

អ្នកវិទ្យាសាស្រ្តបានព្រមានពីផលប៉ះពាល់នៃកាកសំណល់បា្លស្ទិកទាំងនោះដែលគំរាមកំហែងចំពោះជីវចម្រុះក្នុងសមុទ្រ ហើយនៅពេលដែលសារធាតុប្លាស្ទិកនោះសឹករិចរិលបន្តិចម្តងៗ វាអាចបញ្ចេញសារធាតុគីមី ឧស្ម័នផ្ទះកញ្ចក់ និងចុងក្រោយប៉ះពាល់ដល់សុខភាពមនុស្សតាមរយៈការបរិភោគសាច់ ឬអាហារសមុទ្រដែលមានផ្ទុកនូវសារធាតុប្លាស្ទិក។ បើយោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ បើសិនជាតម្រូវការ និងបរិមាណកាកសំណល់ទាំងនោះនៅតែកើនឡើងដូចសព្វថ្ងៃ យើងនឹងមើលឃើញចំនួនផ្លាស្ទិចច្រើនជាងត្រីនៅក្នុងសមុទ្រ នៅត្រឹមឆ្នាំ២០៥០។ 

ខាងក្រោមនេះគឺជាវីធិសាស្រ្ត៥យ៉ាង ក្នុងការទុកដាក់និងគ្រប់គ្រងផលិតផល ឬរបស់ទាំងឡាយណាដែលប្រើបានតែមួយដង (Disposable items) ឱ្យមានប្រសិទ្ធភាព៖

១. ការវិនិយោគលើការកែច្នៃឡើងវិញ: ការកែច្នៃសំណល់ដែលប្រើប្រាស់ហើយទៅជាសម្ភារៈដែលអាចប្រើប្រាស់ឡើងវិញបាន តាមរយៈការលើកទឹកចិត្តដល់សហគ្រាស អ្នកផលិត និងអ្នកប្រើប្រាស់ក្នុងការគាំទ្រនិងផលិតផលដែលផលិតចេញសម្ភារៈកែច្នៃឡើងវិញ។

២. ឈប់ផលិត ប្រើប្រាស់ និងទិញ នូវសម្ភារៈណាប្រើបានតែម្តងដែលគ្មានគោលការណ៍កែច្នៃឡើវវិញ: សម្រាប់អ្នកប្រើប្រាស់គួរជ្រើសរើសផលិតផលណាដែលមានស្លាកសញ្ញាបញ្ជាក់ពីគោលការណ៍កែច្នៃឡើង ហើយចំពោះអ្នកចែកចាយបន្ត ដូចភោជនីដ្ឋាន និងហាងលក់ទំនិញក៏ត្រូវគិតគូរពីរទំនិញដែលអាចកែច្នៃឡើងវិញដែរ។ 

៣. ផ្តោតលើគុណភាពផលិតផល និងការរចនាសំបកវេចខ្ចប់: អ្នកផលិតរបស់ទាំងនោះគួរតែគិតគូរពីគុណភាព និងរយៈពេលដែលអាចប្រើប្រាស់បាន ជាជាងប្រើបានតែម្តងហើយត្រូវបានបោះចោលវិញត្រូវខាតធនធាន និងថាមពល។

៤. បង្កើតអ្វីដែលថ្មីសម្រាប់ការប្រើប្រាស់ក្នុងពេលអនាគតតាមរយៈបទការសិក្សាពិសោធន៍ពីអតីតកាល។

៥. បង្កើតបរិបទសេដ្ឋកិច្ចថ្មី (circular economy) ដែលរួមបញ្ចូលដំណើរការផ្សេងៗ ដើម្បីចូលរួមកាត់បន្ថយវត្ថុធាតុដើមក្នុងការផលិត និងជាពិសេសការប្រើប្រាស់វត្ថុទាំងនេះឡើងវិញ និងការកែច្នៃឡើងវិញ ដោយផ្តោតលើការច្នៃប្រឌិតផលិតផល និងការចូលរួមពីអ្នកប្រើប្រាស់ និងគ្រប់ភាគីពាក់ព័ន្ធនានា។

ប្រភព៖ worldeconomicforum   ប្រែសម្រួលដោយ លោក សែម សាវុធ

អត្ថបទពេញនិយម