បង្ហាញមុខគូប្រជែងតាមទិញ WhatsApp ពី Facebook ក្នុងតម្លៃ ១៩ ពាន់លានដុល្លារ

  • 2019-01-21 12:23:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 2

ចន្លោះមិនឃើញ

កាលពីឆ្នាំ ២០១៤ កន្លងទៅក្រុមហ៊ុន Facebook បានបង្កការភ្ញាក់ផ្អើលជាខ្លាំងបន្ទាប់ពីចំណាយលុយ ១៩ ពាន់លានដុល្លារទិញយកកម្មវិធី WhatsApp ដែលទទួលបានអ្នកប្រើប្រាស់រាប់លាននាក់ជុំវិញសកលលោក។ យ៉ាងណាមិញនៅគ្រានោះក៏ត្រូវបានគេដឹងថាមានគូប្រជែងនៃក្រុមហ៊ុនយក្សមួយផ្សេងទៀតមានគោលបំណងចង់បានកម្មវិធីនេះដូចគ្នា ប៉ុន្តែត្រូវលោក Mark Zuckerberg កាត់មុខទិញយកបានមុន។

នោះគឺក្រុមហ៊ុនយក្ស Tencent ដែលជាអ្នកបង្កើតបណ្តាញសង្គម WeChat។ ត្រលប់ទៅបទសម្ភាសន៍ជាមួយ Bloomberg នាយកប្រតិបត្តិ Tencent លោក Ma Huateng បានទម្លាយថាក្រុមហ៊ុនខ្លួនធ្លាប់កៀកជិតបំផុតក្នុងការដាក់សំណើដេញថ្លៃទិញ WhatsApp ប៉ុន្តែគាប់ជួនពេលដែលខ្លួនលោកផ្ទាល់ត្រូវវះកាត់ខ្នង ជាហេតុធ្វើឲ្យមានការពន្យារពេល ល្មមនឹង Zuckerberg ចរចាត្រូវរូវទិញបានមុនតែម្តង។

ក្នុងបទសម្ភាសន៍នោះដែរបានបញ្ជាក់ថា៖ "នាដើមឆ្នាំ ២០១៤ ក្រុមហ៊ុន Tencent បានចាប់អារម្មណ៍ក្នុងការទិញសេវាកម្មផ្ញើសារ WhatsApp ដែលការដេញថ្លៃនេះអាចបង្កភាពភ្ញាក់ផ្អើលដល់ពិភពលោក និងជួយឲ្យ Tencent បោះជំហានទៅកាន់សកលលោកទាំងមូល ប៉ុន្តែកៀកនឹងកិច្ចព្រមព្រៀងចុងបញ្ចប់ហើយនោះ លោក Ma ក៏ត្រូវវះកាត់ខ្នង ធ្វើឲ្យមានការពន្យារពេលធ្វើទស្សនកិច្ចទៅ Silicon Valley ដើម្បីបញ្ចប់ការចរចាជាមួយស្ថាបនិកលោក Jan Koum ជាមួយគ្នានោះ Mark Zuckerberg ក៏ឆ្លៀតឱកាសទិញ WhatsApp ក្នុងតម្លៃ ១៩ ពាន់លានដុល្លារ ច្រើនជាងទ្វេដងធៀបនឹងតម្លៃដែល Tencent ចង់ចំណាយទៀតផង"៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ កៅ រក្សា