Ole បដិសេធ​ពាក្យ​ដែល​ថា​ Sir Alex នៅ​ពី​ក្រោយ​ការ​សម្រេច​ចិត្ត​របស់​ខ្លួន

  • 2019-01-21 12:38:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់ការ​បណ្ដោះអាសន្ន​ក្លឹប​ Manchester United លោក Ole Gunnar Solskjaer បាន​លើកឡើង​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ថា​ លោក​សុំ​ដំបូន្មាន​ពី​អតីត​អ្នក​ចាត់ការ​ក្លឹប​បិសាច​ក្រហម​ Sir Alex Ferguson មែន​ តែ​លោក​បដិសេធ​ថា​ Sir Alex មិន​ពី​ក្រោយ​ការ​សម្រេច​ចិត្ត​នៃ​ប្រកួត​កន្លង​មក​នេះ​ទេ។

លោក​បាន​និយាយ​ថា​៖ " ពួក​យើង​មិន​បាន​និយាយ​ជាមួយ​គ្នា​រាល់​សប្ដាហ៍​ទេ​។ គាត់​ (Sir Alex) បាន​មក​មើល​ពួក​យើង​ហាត់​បាន​តែ​ម្ដង​ទេ។ តាម​ពិត​ទៅ​ ខ្ញុំ​មាន​ឥទ្ធិពល​ពី​គាត់​ដោយសារ​តែ​ខ្ញុំ​បាន​លេង​ក្រោម​ការ​ដឹកនាំ​របស់​គាត់​រយៈពេល​ជាង​ ១៥​ឆ្នាំ " ។

លោក​បាន​បន្ត​ថា​៖ " ផ្នែក​មួយ​នៃ​ប្រវត្តិសាស្ត្រ​របស់​ក្លឹប​ គឺ​មិន​មែន​មាន​តែ​ពេល​ដែល​ក្លឹប​ជោគជ័យ​នៅ​សម័យ​ Sir Alex ទេ តែ​ក៏​មាន​ពេល​ដែល​ក្លឹប​លេង​មិន​សូវ​បាន​ល្អ​។ នេះ​ហើយ​ជា​ផ្លូវ​ដែល​យើង​កំពុង​ដើរ​ ដែល​យើង​កំពុង​ស្ដារ​ឡើង​វិញ​ ហើយ​យើង​សង្ឃឹម​ថា​យើង​នឹង​រំកិល​ចំណាត់​ថ្នាក់​ទៅ​លើ​ទៀត​ " ។

ក្រោយ​ពី​ចូល​ដឹកនាំ​ក្លឹប​ Manchester United បាន​ ៧​ប្រកួត​មក លោក Ole Gunnar Solskjaer បាន​កាត់​បន្ថយ​គម្លាត​ពី​ក្រុម​លេខ​ ៤ ពី​ ១១​ពិន្ទុ មក​ត្រឹម​ ៣​ពិន្ទុ​គិត​មក​ត្រឹម​ពេល​នេះ៕

ប្រភព៖ Sky Sports   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម