ធ្លាយ​ពី​រយៈពេល​ដែល Dembele ខកខាន​លេង​ឲ្យ Barca

  • 2019-01-21 13:38:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ក្លឹប​ Barcelona កីឡាករ​ Ousmane Dembele អាច​នឹង​ខកខាន​លេង​ឲ្យ​ក្លឹប​របស់​ខ្លួន​យ៉ាង​តិច​ ២​សប្ដាហ៍​ ដោយ​សារ​តែ​របួស​ក​ជើង​។

រយៈពេល​ ២​សប្ដាហ៍​នេះ អាច​ឲ្យ​កីឡាករ​បារាំង​រូប​នេះ​មិន​មាន​ឱកាស​ជួយ​ក្លឹប​ Barcelona ចំនួន​ ៤​ប្រកួត​ ដោយ​ក្នុង​នោះ​ រូប​គេ​នឹង​ខកខាន​លេង​ក្នុង​ Copa del Rey ប៉ះ​នឹង​ក្លឹប​ Sevilla ទាំង​ ២​ជើង​ និង​ អាច​ខកខាន​ប៉ះ​នឹង​ក្លឹប​ Girona និង Valencia ក្នុង​ក្របខ័ណ្ឌ​លីគ​កំពូល​អេស្ប៉ាញ។

ខ្សែ​ប្រយុទ្ធ​បារាំង​រូប​នេះ​ បាន​រង​របួស​កជើង​នេះ​ក្នុង​កំឡុង​​ប្រកួត​ប៉ះ​នឹង​ក្លឹប​ Leganas ក្នុង​ក្របខ័ណ្ឌ​ La Liga ដោយ​រូប​គេ​បាន​លេង​ជាង​ ៦៩​នាទី។

ទោះ​ជា​ជួប​របួស​ជា​ច្រើន​ដង​ក្ដី​ ក៏​ Dembele នៅ​តែ​រក​គ្រាប់​បាល់ ១៦​គ្រាប់​ បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​បាន ៥​ដង​ ក្នុង​ ២៧​ប្រកួត​គ្រប់​កម្មវិធី​របស់​ក្លឹប​ Barcelona ក្នុង​រដូវកាល​ ២០១៨/១៩៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី