មក​ស្គាល់​ពី សន្ធិសញ្ញា​សន្តិភាព​ដំបូង​គេ​បង្អស់​នៅ​ក្នុង​ប្រវត្តិសាស្ត្រ

  • 2019-01-21 14:02:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 8

ចន្លោះមិនឃើញ

ក្រោយ​ពី​មនុស្ស​ចេះ​បង្កើត​តួ​អក្សរ​មក កំណត់ត្រា​ជា​ច្រើន​ត្រូវ​បាន​បង្កើត​ឡើង​តាម​រយៈ​វិធី​ផ្សេង​ៗ​ដូច​ជា​ ឆ្លាក់​ជា​សិលា​ចារឹក ឬ​ ក៏​សរសេរ​លើ​ស្បែក​សត្វ​ជា​ដើម​។ កំណត់ត្រា​ទាំង​នេះ ធ្វើ​ឡើង​ក្នុង​គោលបំណង​ខុសៗ​គ្នា​ដោយ​ចាប់​ពី​ការ​កត់ត្រា​ពី​ជំនួញ​ រហូត​ដល់​ ការ​ចុះ​សន្ធិសញ្ញា​ធំ​ៗ។

ស្ដេច​ Ramses ទី២ ទទួល​យក​សន្ធិសញ្ញាសន្តិភាព​

ចំពោះ​សន្ធិសញ្ញា​សន្តិភាព​ដំបូង​បង្អស់​វិញ​ ក៏​ធ្វើ​ឡើង​តាម​រយៈ​សំណេរ​ដែរ​។ សន្ធិសញ្ញា​សន្តិភាព​នេះ ធ្វើ​ឡើង​ក្នុង​ឆ្នាំ​ ១២៧១ មុន​គ្រិស្តសករាជ រវាង​ព្រះ​ចៅ​ផារ៉ាអុង​ (ងារ​ស្ដេច​អេហ្ស៊ីប​សម័យ​បុរាណ) Rames ទី២ និង​ ស្ដេច​ Hattusilis ទី៣ ដែល​ជា​ស្ដេច​នៃ​នគរ​ Hittites ដែល​ស្ថិត​នៅ​តំបន់​មជ្ឈិមបូព៌ា​ក្នុង​ពេល​បច្ចុប្បន្ន។

សន្ធិសញ្ញា​នេះ សរសេរ​ ២​ច្បាប់​ ដោយ​មួយ​សរសេរ​ជា​ភាសា​អេហ្ស៊ីប​សម័យ​បុរាណ​ និង​ មួយ​ទៀត​សរសេរ​ក្នុង​ភាសា​អាកាដ​ដែល​ជា​ភាសា​តំបន់​មេសូប៉ូតាមី​​ (Mesopatamia)។

វា​មិន​ត្រឹម​តែ​ធ្វើ​ឡើង​ក្នុង​គោលបំណង​បញ្ចប់​សង្គ្រាម​ដ៏​រ៉ាំរ៉ៃ​រាប់​ឆ្នាំ​រវាង​ អេហ្ស៊ីប​ និង​ Hatti (ទួរគី​បច្ចុប្បន្ន) ទេ តែ​ថែម​ទាំង​ជា​សន្ធិសញ្ញា​ចង​សម្ព័ន្ធ​មិត្ត​គ្នា​ទៅ​វិញ​ទៅ​មក លើ​ព្រឹត្តិការណ៍​នយោបាយ​ក្រៅ​ស្រុក ក្នុង​ស្រុក​ និង​ បត្យាប័ន​ (ការ​ចាប់​បញ្ជូន​អ្នក​ទោស​មក​កាត់​ទោស​នៅ​ប្រទេស​កំណើត) នូវ​ជន​បះបោរ​ ជន​ភៀសខ្លួន​នយោបាយ ជាដើម​។

យ៉ាង​ណា​ក៏​ដោយ​ សន្តិភាព​មួយ​នេះ​មាន​អាយុ​កាល​បាន ៤០​ឆ្នាំ ប៉ុណ្ណោះ​ដោយសារ​តែ​ការ​ដួលរលំ​នៃ​នគរ​ Hittite។

សង្គ្រាម​រវាង​ អេហ្ស៊ីប​ និង​ Hittite

សន្ធិសញ្ញា​ច្បាប់​ចម្លង​ ត្រូវ​បាន​រក្សា​ទុក​ក្នុង​ប្រាសាទ Karnak នៅ​ប្រទេស​អេហ្ស៊ីប​ រី​ឯ​ច្បាប់​ដើម​ត្រូវ​បាន​កត់​នៅ​លើ​ផ្ទាំង​ប្រាក់​៕

ប្រភព៖ guinnessworldrecords   ប្រែ​សម្រួល៖ ហ៊ីម រស្មី