អត្រាកំណើតនៅចិនធ្លាក់ចុះយ៉ាងគំហុក មិនធ្លាប់មានក្នុងរយៈពេល ៦០ឆ្នាំ

  • 2019-01-22 02:13:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អត្រា​កំណើត​នៅ​ក្នុង​ប្រទេស​ចិន បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​បំផុត​មិន​ធ្លាប់​មាន​ក្នុង​រយៈ​ពេល ៦០​ឆ្នាំ​ចុង​ក្រោយ​បើ​ទោះ​បី​ជា​គោលការណ៍​មាន​កូន​តែ​មួយ ត្រូវ​បាន​លប់​ចោល​ក៏​ដោយ។

យោង​តាម​ទិន្នន័យ​ផ្លូវ​ការ​ចេញ​កាល​ពី​ថ្ងៃ​ចន្ទ​ទី ២១​ខែ​មក​រា​នេះ​ឲ្យ​ដឹង​ថា អត្រា​កំណើត​ក្នុង​ប្រទេស​ធ្លាក់​ចុះ​មក​ត្រឹម ១០,៩៤ ក្នុងមួយពាន់ ដែល​ជា​អត្រា​ទាប​បំផុត​ចាប់​តាំង​ពី​ឆ្នាំ ១៩៤៩​មក។ ចំនួន​ទារក​កើត​នៅ​ក្នុង​ឆ្នាំ ២០១៨​បាន​ធ្លាក់​ចុះ​ពី ២​លាន ដល់ ១៥,២៣​លាន​នាក់ ដែល​ធ្វើ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​ចំពោះ​ចំនួន​មនុស្ស​ចាស់​កាន់​តែ​ច្រើន​ក្នុង​ប្រទេស ខណៈ​ដែល​សេដ្ឋកិច្ច​ចិន​កំពុង​ដើរ​យឺត។​

គួរ​ឲ្យ​ដឹង​ថា ប្រទេស​ចិន​ក៏​ធ្លាប់​មាន​ចំនួន​ប្រជាជន​ធ្លាក់​ចុះ​ជាង ១០​លាន​នាក់​ផង​ដែរ​កាល​ពី​ដើម​ទសវត្ស​ទី ៦០ ដោយ​សារ​ប្រទេស​ជាតិ​ជួប​ប្រទះ​គ្រោះ​ទុរភិក្ស​ធ្ងន់ធ្ងរ៕

ចុចអាន ៖

ប្រភព៖ Dailymail   ប្រែសម្រួល ៖ រ័ត្ន

អត្ថបទពេញនិយម