ក្រៅ​ពី​ច្រៀង​ Badassvon មាន​កម្មវិធី​កំប្លែង​មួយ​នៅ YouTube កូរ​ពេញ​ហ្នឹង

  • 2019-01-22 03:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ Badassvon ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​តារា​ចម្រៀង​ខ្មែរ​រស់​នៅ​សហរដ្ឋ​អាមេរិក​មួយ​រូប ដែល​ទទួល​បាន​ការ​គាំទ្រ​គួរ​ឲ្យ​កត់​សម្គាល់ ហើយ​ក្រៅ​ពី​ច្រៀង​តែ​មុខ​លោក​ក៏​បាន​គណនី​ YouTube មួយ​ខ្លួន​ឯង​ផង​ដែរ​ដែល​មាន​ឈ្មោះ​ថា "KomjesTV” ពោរ​ពេញ​ទៅ​ដោយ​វីដេអូ​កំប្លែង។

“Komjestv” មាន​លក្ខណៈ​ពិសេស​មួយ​ ដោយ​សារ​វីដេអូ​នេះ​មាន​វត្តមាន​ពី​តារា​ល្បីៗ​ជា​ច្រើន​ ដោយ​ធ្វើ​ការ​សម្ភាសន៍​ពី Badassvon ផ្ទាល់​តែ​ម្ដង។ តារា​ល្បីៗ​ដូច​ជា ឆោម អានីតា និង សំ​ ថារត័្ន សុទ្ធ​តែ​ធ្លាប់​មាន​វត្ត​មាន​នៅ "Komjestv”។ "ខ្ញុំ​បង្កើត​កម្មវិធី​នេះ​ដោយ​សារ​តែ​ចង់​ធ្វើ​ឲ្យ​សហគមន៍​ខ្មែរ​ អាច​សហការ​គ្នា​បង្ហាញ​​ពិភពលោក​ថា​ខ្មែរ​ពិត​ជា​ពូកែ​ មិន​ថា​ជា​ផ្នែក​សិល្បៈ ជំនួញ ឬ​ទេពកោសល្យ​ជា​ដើម។" លោក Badassvon បញ្ជាក់។ "Komjestv” អាច​មាន​រឿង​រ៉ាវ​កំប្លែង​ភាគ​ច្រើន ប៉ុន្តែ​ក៏​អាច​មាន​រឿង​ កម្សត់​ ឬ​សំខាន់ៗ​ផង​ដែរ យោង​ទៅ​តាម​សភាព​ការណ៍។

គិត​មក​ដល់​ពេល​នេះ ក្រុម​ការងារ​ "Komjestv” បាន​សម្រេច​ការងារ​ជា​ច្រើន​ ដោយ​ក្នុង​នោះ​មាន​ទាំង​ វីដេអូ​ផ្សេងៗ​ធ្វើ​នៅ​ប្រទេស​កម្ពុជា​ផង​ដែរ ដែល​កំពុង​តែ​ស្ថិត​នៅ​ក្នុង​ការ​កាត់ត​និង​រៀប​ចំ​បញ្ចេញ​ក្នុង​ពេល​ឆាប់ៗ​នេះ។

នេះ​ជា​វីដេអូ​ខ្លះៗ ពី​កម្មវិធី​ "Komjestv”៖

​​

អត្ថបទ៖ ធារ៉ូ