"Detective Pikachu" បញ្ចេញវីដេអូថ្មីមួយទៀត​ មើលហើយដឹងតែសើច

  • 2019-01-22 04:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆាប់ៗ​នេះ​ភាពយន្ត​ខ្នាត​ធំ​ប្រភេទវីដេអូ​ហ្គេម​ដែល​មាន​ចំណងជើង​ថា​ Detective Pikachu នឹង​បង្ហាញ​ខ្លួន​ជា​ផ្លូវការ​នៅខែ​ឧសភា​ខាង​មុខ ដែល​តួ​អង្គ​ធំ​គឺ Pikachu គឺ​ជា​សំឡេង​របស់​តារា​សម្ដែង​ Ryan Reynold។

បន្ទាប់​បង្ហាញ​វីដេអូ​ Trailer ទី១ នៅ​ថ្ងៃ​ទី​ ១២ ខែវិច្ឆិកា ឆ្នាំ ២០១៨ រឿង​នេះ​កាន់​តែ​ធ្វើ​ឲ្យមនុស្ស​ជា​ច្រើន​ទន្ទឹង​រង់ចាំ​ទស្សនា​កាន់​តែ​ច្រើន។ ជាក់ស្ដែង​ទើប​តែ​ថ្មីៗ​នេះ​ វីដេអូឃ្លីប​ខ្លី​មួយ​ទៀត​ត្រូវ​បាន​ចែកចាយ​ជា​បន្តពេញ​អ៊ីនធើណិត​ នៅពេល​តួអង្គ Pikachu ចេញផោម​ ព្រោះ​ក្រពះរំលាយអាហារ​មិនបាន​ល្អ។ នេះជា​ឈុតឆាក​កំប្លែង​ខ្លី​មួយ​ប៉ុណ្ណោះក្នុង​រឿង​ ដូចនេះ​ច្បាស់​ណាស់អ្នកគាំទ្រ​ជា​ច្រើនជឿជាក់ថា​ក្នុង​រឿង​នេះ​ នឹង​ប្រជុំទៅដោយ​ប្លង់​កំប្លែងៗជាច្រើនទៀត។

View this post on Instagram

A post shared by POKÉMON Detective Pikachu (@detectivepikachumovie) on

សូម​រម្លឹក​ផងដែរថា “Detective Pikachu”​ និយាយ​ពី​ជំនួប​រវាង​ Pikachu និង​ Tim (សម្ដែង​ដោយ​ Justice Smith) ដែលជាកូន​ប្រុស​អ្នក​ស៊ើបការណ៍​សំងាត់​ម្នាក់​។ អ្នកស៊ើបការណ៍រូបនោះបាន​បាត់​ខ្លួន​ដោយ​អាថ៌កំបាំងបំផុត​ បង្កឲ្យកូនប្រុសឆ្ងល់ជាខ្លាំង។ Tim ជា​មនុស្ស​ម្នាក់​គត់​ដែល​ អាច​ឮ​ និង​យល់​ពី​ Pikachu។ អ្នក​ទាំង​ ២​បាន​រួម​ដៃគ្នា ចាប់​ផ្ដើម​ប្រតិបត្តិការ​តាម​ស៊ើប​ពី​ការ​បាត់​ខ្លួន​របស់​ឪពុក​ Tim។

ងាកមកវិញ រឿង​នេះ​ជា​ការ​ដឹកនាំ​របស់​អ្នក​ដឹកនាំ Rob Letterman បុរស​ម្នាក់​ដែល​មាន​បទពិសោធន៍​ក្នុង​ការ​ដឹក​នាំ​ភាពយន្ត​ខ្នាត​ធំ​ប្រភេទ​លាយបញ្ចូល​គ្នា​រវាង​ឈុត​ឆាក​ហក់​លោត​ពិតៗ និង​បច្ចេកទេស​កាត់ត​ប្លែក​ភ្នែក​មិនគួរ​ឲ្យ​ជឿ (CG)។ ដោយ​ឡែក​ “Detective Pikachu” នេះ​ដែរ ក៏​នឹង​បង្ហាញ​ខ្លួនជា​ផ្លូវការ​នៅ​ថ្ងៃទី​ ១០ ខែឧសភា​ខាង​មុខ៕

ខាងក្រោមជា​ Trailer ដំបូង​៖

ប្រភព៖ Gamespot   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម