ឆ្នាំនេះកម្ពុជាជួបគ្រោះរាំងស្ងួត តែខេត្តព្រះសីហនុ នៅប្រភពទឹកសាបតែ១កន្លែងនេះគត់

  • 2019-01-22 07:12:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​សារាចរ​ណែនាំ​របស់​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​ដែល​បាន​ចេញ​ផ្សាយ​កន្លង​មក​ឲ្យ​ដឹង​ថា នៅ​ក្នុង​ឆ្នាំ ២០១៩​នេះ កម្ពុជា​អាច​នឹង​ប្រឈម​ខ្វះ​ខាត​ទឹក​សាប​ប្រើប្រាស់ ដោយ​រដូវ​វស្សា​អាច​មក​យឺត មាន​ភ្លៀង​ធ្លាក់​តិចតួច ជួប​គ្រោះ​រាំង​ស្ងួត ក្ដៅ​ហួត​ហែង​ខ្លាំង រហូត​ក្រសួង​បាន​អំពាវ​នាវ​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ការ​ស្តុក​ទឹក​ទុក​ប្រើប្រាស់​ទៀត​ផង។ ក្រឡេក​មក​មើល​ខេត្ត​ព្រះសីហនុ​វិញ ចាប់​ផ្ដើម​កំពុង​ប្រឈម​ខ្វះខាត​ទឹក​សាប​ប្រើប្រាស់​តាំង​ពី​ឥឡូវ​នេះ​ហើយ ខណៈ​ប្រភព​ផ្គត់ផ្គង់​ទឹក​សាប នៅ​សល់​តែ​មួយ​កន្លែង​គត់ គឺ​តំបន់​ក្បាល​ឆាយ​។

រូបភាព៖ រដ្ឋបាលខេត្តព្រះសីហនុ

តាម​ប្រភព​ពី​រដ្ឋបាល​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹង​ថា នៅវេលាព្រឹកថ្ងៃទី២១ ខែ មករា ឆ្នាំ ២០១៩ លោក ស៊ុ្រន ស៊្រន់ អភិបាលរងខេត្ត ព្រះសីហនុ បានដឹកនាំកម្លាំងជម្រុះ បន្ត​ចុះ​ទៅ​អនុវត្ត​ការ​កាយ​ប្រឡាយ​ព្រំ ការពារ​តំបន់​ប្រើប្រាស់​ច្រើន​យ៉ាងក្បាលឆាយ។ គោលបំណង​សំខាន់​នៃការកាយ​ប្រឡាយ​ព្រំ​ការពារ​តំបន់​ប្រភព​ទឹកសាប​ នៅ​ក្បាល​ឆាយ​នេះ​ គឺដើម្បី​ទប់ទល់​ការ​ចូល​ទន្ទ្រាន​ដោយ​ខុស​ច្បាប់​ពីសំណាក់​ប្រជាពលរដ្ឋ​ធ្វើ​យ៉ាង​ណា​ដើម្បី​រក្សា​ទីនេះ​សម្រាប់​ជាប្រភព​ទឹកស្អាត​ប្រើប្រាស់​នៅ​ទូទាំង​ខេត្ត​ព្រះ​សីហនុ។

តាម​ប្រសាសន៍ លោក ស្រ៊ុន ស្រ៊ន់ បានបញ្ជាក់ថា តំបន់​ប្រើប្រាស់​ច្រើន​យ៉ាង​ក្បាល​ឆាយនេះ​ចាំបាច់​ត្រូវ​តែ​រក្សា​ឲ្យ​បាន ​ព្រោះ​វា​ជា​ប្រភព​ទឹកសាប​តែមួយគត់​ ដែល​មិន​អាច​ខ្វះ​បាន​សម្រាប់​ប្រើប្រាស់ ​នៅ​ទូទាំង​ខេត្ត​ព្រះសីហនុ​ទាំងមូល។ លោក​អភិបាលរង​ខេត្ត​បាន​អំពាវ​នាវ​ដល់ បុគ្គល​ដែល ​បាន​លួច​សង់​ផ្ទះ​នៅ​តំបន់​ហាម​ឃាត់​នេះ​ត្រូវ​រុះរើ​ចេញ។ លោក​បាន​ក្រើន​រំលឹក​ដោយ​ទទូច​ចំពោះ​បុគ្គល​ទាំងឡាយ​ណា​ ដែល​បាន​ចូលទៅតាំង​លំនៅ​ ដោយ​ខុសច្បាប់​នៅ​តំបន់​ហាមឃាត់​ខាងលើ​នេះ​ដោយ​ចេតនាក្តី ឬដោយចាញ់ការអូសទាញញុះញង់ពីក្រុមមេក្លោងអនាធិបតេយ្យក្តី សូម​ដក​ខ្លួន​ចេញ​ជា​បន្ទាន់៕

រូបភាព៖ រដ្ឋបាលខេត្តព្រះសីហនុ
រូបភាព៖ រដ្ឋបាលខេត្តព្រះសីហនុ

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទពេញនិយម