លង់​ស្នេហ៍​បាត់​ហើយ! Concept ថ្មី iPhone XI ឆ្នាំ ២០១៩ ​ប្រើ USB-C អម​កាមេរ៉ា ៣ គ្រាប់

  • 2019-01-22 14:48:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​សល់​រយៈ​ពេល​ជាង ៨ ខែ​ទៀត​ទម្រាំ​ដល់​ថ្ងៃ​ចេញ​ផ្សាយ iPhone ប្រចាំ​ឆ្នាំ ២០១៩ ពី​សំណាក់​ក្រុមហ៊ុន Apple។ ជាមួយ​គ្នា​នេះ​ដែរ​ក្រុម​ការងារ Hasan Kaymak Innovations ក៏​បាន​បង្ហាញ​នូវ​វីដេអូ Concept ទុក​ជា​មុនពីស្មាតហ្វូនមួយម៉ូឌែលដោយ​ជឿជាក់​ថា​នឹង​ក្លាយ​ជា​តួ​ឯក iPhone XI ក្នុង​ឆ្នាំ​នេះ។

តាម​ការ​ស្រមើស្រមៃ​អ្នក​រចនា​សម្លឹង​ឃើញ iPhone XI ម៉ូឌែល ២០១៩ នឹង​មាន​រូបរាង​ជ្រុង​កាត់​ចេញ​ពី​តួ​ខ្លួន iPad Pro សេរ៊ី​ឆ្នាំ ២០១៨ ជាមួយ​ស្នាម​ឆក​លើ​អេក្រង់​បង្រួម​មក​តូច​ជាង​មុន។ ជាង​នេះ​ទៅ​ទៀត​ម៉ូឌែល​ជំនាន់​ទី ១១ ក៏​នឹង​ប្រើប្រាស់​រន្ធ​ USB-C ជំនួស​ដោយ​ខ្សែ​ Lightning ធម្មតា គួប​ផ្សំ​ការ​វិវត្ត​ឡើង​កាមេរ៉ា ៣ គ្រាប់​រាង​ចតុកោណកែង​ដូច​ចចាមអារ៉ាម​លើក​ឡើង​ពី​សព្វ​មួយ​ដង។

អ្វី​ដែល​ជា​ចំណុច​រសើប​គឺ​មុខងារ​ស្កេន​ខ្ចៅ​ដៃ​បង្កប់​ក្រោម​អេក្រង់ ដែល​ជា​ប្រព័ន្ធ​សុវត្ថិភាព​មួយ​ស្រទាប់​ផ្សេង​ទៀត​ផ្ដល់​ភាព​ងាយស្រួល​សម្រាប់​អតិថិជន។ យ៉ាងណាមិញ​ត្រឹម​លក្ខណៈ​សម្បត្តិ​ម៉ាស៊ីន​ប៉ុណ្ណេះ គឺ​ល្មម​នឹង​ទាក់​ចិត្ត​អតិថិជន​បាន​យ៉ាង​ងាយ ព្រោះ​ទាំង​រូបរាង​និង​មុខងារ​ពិសេស បើ​អាច​បូក​ផ្សំ​តម្លៃ​សមរម្យ​ទៀត​នោះ Apple ធានា​នឹង​ទទួល​ជោគជ័យ​ក្រាស់ក្រែល​ក្នុង​ឆ្នាំ ២០១៩។

ទស្សនា​វីដេអូ​ខាង​ក្រោម៖

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ iphonemod | techmoblog   ប្រែ​សម្រួល៖ កៅ រក្សា