ថ្ងៃបង្ហាញខ្លួនរបស់ Boateng នៅ Nou Camp អត់មាន Fan ទៅគាំទ្រ
- 2019-01-23 04:46:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 1
ថ្ងៃបង្ហាញខ្លួនរបស់ Boateng នៅ Nou Camp អត់មាន Fan ទៅគាំទ្រ
ចន្លោះមិនឃើញ
Kevin-Prince Boateng បានបង្ហាញខ្លួនជាផ្លូវការដោយ Barcelona កាលពីម្សិលមិញ បន្ទាប់ពីមានការខ្ចីជើងយ៉ាងភ្ញាក់ផ្អើល។ អាចថារឿងកម្សត់មួយ ក្នុងថ្ងៃពិសេសបែបនេះគេសង្កេតឃើញថាគ្មានអ្នកគាំទ្រទៅជួយអបអរនៅ Nou Camp។
ក្លឹបកំពុងនាំមុខនៅ La Liga បានចំណាយ១,៨លានផោនក្នុងការខ្ចីជើង Boateng ពីក្លឹបនៅអ៊ីតាលី Sassuolo។ កិច្ចសន្យារបស់កីឡាករវ័យ៣១ឆ្នាំត្រូវជួយ Barca ដល់ចប់រដូវកាលនេះ ហើយក្លឹបអាចនឹងទិញផ្ដាច់ក្នុងតម្លៃ៧លានផោន។
យ៉ាងណាមិញទិដ្ឋភាពទទួលស្វាគមន៍កីឡាករថ្មីសម្រាប់ Boateng ហាក់សោះកក្រោះព្រោះគ្មានអ្នកគាំទ្រមកទះដៃអបអរ។ ផ្ទុយពីកីឡាករដទៃដូចជា Philippe Coutinho, Ousmane Dembele និង Cesc Fabregas ដែលមានអ្នកគាំទ្រជាច្រើនមកទទួល៕