ចាប់​ពូល​ពាន​តូយ៉ូតា​​កុមារ​កម្ពុជា​២០១៨​​រួច​រាល់​​ ជា​មួយ​ឱកាស​ពិសេស​១​​សម្រាប់​ក្មេង​ល្អ​ៗ

  • 2019-01-23 07:41:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 2

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍​ការ​ប្រកួត​ពាន​រង្វាន់​តូយ៉ូតា​កុមារ​កម្ពុជា​២០១៨​ វគ្គ​ផ្ដាច់​ព្រ័ត្រ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៧ ខែ​មករា ឆ្នាំ​២០១៩ ​នៅ​​ពហុ​កីឡដ្ឋាន​​ជាតិ។ ដោយ​ឡែក​សម្រាប់​ការ​ចាប់​ពូល​ត្រូវ​បាន​ធ្វើ​រួច​រាល់​កាល​ពី​ព្រឹក​មិញ​នេះ ​ពិសេស​សម្រាប់​​ក្មេង​ៗ​ដែល​ល្អ​លេចធ្លោ​ខ្លាំង​​ នឹង​អាច​ទទួល​បាន​ឱកាស​ពិសេស​មួយ។

លោក​ ​​​​Taiichiro Saito

​ក្នុង​ឱកាស​ធ្វើ​សន្និសីទកាសែត​កាល​ពី​ព្រឹក​មិញ​នេះ​​លោក​ ​​​​Taiichiro Saito នាយក​គ្រប់គ្រង​អង្គការ​ Global Football Soriya ​បាន​លើក​ឡើង​ថា ​សម្រាប់​ក្មេង​ដែល​ចូល​រួម​ព្រឹត្តិការណ៍​​នេះ ​ប្រសិន​បើ​លោក​សម្លឹង​ឃើញ​ក្មេង​ៗ​ណា​ដែល​មាន​ទេពកោសល្យ​ខ្ពស់ ​និង​រាយការណ៍​ទៅ​សហព័ន្ធ​បាល់ទាត់​កម្ពុជា ដើម្បី​ផ្ដល់​ឱកាស​ឲ្យ​ក្មេង​នោះ​បាន​ចូល​ជា​ថ្នាល​របស់​សហព័ន្ធ។ ​​ជាង​នេះ​ទៅ​ទៀត​ព្រឹត្តិការណ៍​​នេះ​ក៏​ជួយ​ជំរុញ​​ឲ្យ​ក្មេង​កម្ពុជា​មាន​ចិត្ត​ស្រលាញ់​បាល់ទាត់ ​ហើយ​ក៏​ជា​មូលដ្ឋាន​គ្រឹះ​ជួយ​ជ្រោមជ្រែង​​កុមារ​កម្ពុជា​ ឲ្យ​ឆ្ពោះ​ទៅ​រក​បាល់ទាត់​អាជីព​នា​ពេល​អនាគត។

​​​​​​សម្រាប់​ការ​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​នេះ​មាន​សាលា​ចំនួន ១២ ដែល​ត្រូវ​បាន បែង​ចែក​ជា ២ ពូល A និង B ហើយ​ការ​ប្រកួត​​សន្សំ​ពិន្ទុ​វិល​ជុំ​​១​ជើង​ក្នុង​ពូល ដើម្បី​ស្វែង​រក​ក្រុម​ខ្លាំង​នៅ​តាម​ពូល​នីមួយ​ៗ។ ​ក្រោយ​ធ្វើ​ការ​ប្រកួត​សន្សំ​ពិន្ទុ​រួច​រាល់​ក្រុម​លេខ​១ពូល A ប៉ះ​ក្រុម​លេខ ១​ ពូល B ​ដើម្បី​ស្វែង​រក​ជើង​ឯក​។

​លទ្ធផល​នៃ​ការ​ចាប់​ពូល​៖

ពូល​A​មាន​​៖​ សាលា​អន្តរជាតិ​ Janesana, សាលា​បឋម​សិក្សា​ចតុមុខ​, AI Center, សាលា Northline, សាលា បឋម​សិក្សា​សំពៅ​មាស និង សាលា​ បឋម​សិក្សា​ឫស្សី​កែវ​។

ពូល B មាន​៖ សាលា​វេស្ទឡាញ​ (ផ្សារតូច​), ​ព្រែកព្នៅ, នរោត្ដម, អន្តរទ្វីប​អាមេរិក​កាំង​, ទួល​​ស្លែង​ និង​សាលា​ទួល​ស្វាយ​ព្រៃ ។

​ព្រឹត្តិការណ៍​នឹង​ចាប់​ផ្ដើម​ដំណើរ​ការ​ប្រកួត​ចាប់​ពី​ម៉ោង ៦:៤៥ នាទី​ទៅ​។ សម្រាប់​ក្រុម​ឈ្នះ​ជើង​ឯក​រដូវ​កាល​មុន​គឺ​បាន​ទៅ​លើ​សាលា​បឋម​សិក្សា ទួល​ស្លែង​ ៕ ​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​