នេះ​ជម្រើស​ជាតិ​​ដែល​ត្រូវ​ប៉ះ​គ្នា​វគ្គ​៨​ក្រុម​ពាន​ Asian Cup

  • 2019-01-23 07:46:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការ​ប្រកួត​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ពាន​ជើង​ឯក​អាស៊ី​ Asian Cup បាន​បញ្ចប់​ទៅ​ទាំង​ស្រុង​កាល​ពី​យប់​មិញ​ដោយ​គូ​ទាំង​២​ចុង​ក្រោយ​ កូរ៉េ​ខាង​ត្បូង​បាន​យក​ឈ្នះ​ បារ៉ែន​ ២-១ ហើយ​ កាតា​ឈ្នះ​អ៊ីរ៉ាក់​ ១-០។

នៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ការ​ប្រកួត​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ស្អែក​ចំនួន​២​គូ​គឺ​ជា​ការ​ប៉ះ​គ្នា​រវាង​ក្រុម​ជម្រើស​ជាតិ​ចិន​ និង​អ៊ីរ៉ង់ និង​ជើង​ឯក​អាស៊ាន​ វៀតណាម​ត្រូវ​ប៉ះ​គីឡូ​ធ្ងន់​ជម្រើស​ជាតិ​ជប៉ុន។​ នៅ​ថ្ងៃ​ទី​២៥​មាន​២​គូ​ទៀត​គឺ កូរ៉េ​ខាង​ត្បូង​ប៉ះ​កាតា​ ហើយ​ម្ចាស់​ផ្ទះ​អារ៉ាប់​រួម​ ប៉ះ​ជើង​ឯក​ចាស់​អូស្ត្រាលី។​

ចប់​ការ​ប្រកួត​នេះ​ទៅ​ក្រុម​ដែល​ឡើង​នឹង​មាន​ពេល​សម្រាក​រយៈ​ពេល​៤​ថ្ងៃ​ ដើម្បី​ត្រៀម​លក្ខណៈ​លេង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៅ​ថ្ងៃ​ទី​២៨ និង​២៩​ ខណៈ​ដែល​វគ្គ​ផ្ដាច់ព្រ័ត្រ​ដណ្ដើម​ពាន​នឹង​ប្រកួត​ថ្ងៃ​ទី​១​ ខែ​កុម្ភៈ​៕

ប្រភព៖ AFC   ប្រែ​សម្រួល៖ វីរ័ត្ន